ភ្នំពេញ ៖ បុរសម្នាក់ជា សន្តិសុខ យាមកាម នៅ ហាង គេ ទុកចោល មួយ កន្លែង បាន យក កូន កាំបិត អា ក សម្លាប់ខ្លួនបណ្ដាលឲ្យ ស្លាប់នៅមុខទ្វារហាង ដែលខ្លួនយាមខាងលើដោយមិនទាន់ដឹងមូល ហេតុ ។
ហេតុការណ៍នេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើល កាល ពី វេលាម៉ោង ១១និង២៥នាទី យប់ ថ្ងៃ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយ ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកគេបានឃេីញបុរសខាងលេីតែងតែអង្គុយ យាមនៅទីតាំងខាងលេី ដែលជាហាងគេទុកចោល លុះមកដល់ថ្ងៃកេីតហេតុមុនដឹងមានរឿងអ្វីនោះទេ ក៏បានយកកូនកាំបិតចុងស្រួច មកអា កសម្លាប់ខ្លួនឯង ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃេីញ រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក ធ្វើការហ៊ុមព័ទ្ធខ្សែដើម្បីរង់ចាំជំនាញ កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ចុះមកធ្វើការត្រួតពិនិត្យ ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច