ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ១នាក់

ចែករំលែក៖

 

ខេត្តកណ្ដាល÷កម្លាំងមានសមត្ថកិច្ចស្រុកកៀនស្វាយផ្នែកបង្គ្រាបគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។

ជួនសង្ស័យទី១/ឈ្មោះឡេង រដ្ឋា ភេទប្រុស អាយុ ៣៤ ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ដកណ្ដាល(ឃាត់ខ្លួន)

និង២/ឈ្មោះអុន សុខនី ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតមានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល(គេចខ្លួន)។

 វត្ថុតាងចាប់យករួមមាន

១/ម្សៅក្រាមពណ៍សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ តូច ទំងន់(០.០៤ក្រាម)

២/សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើត ហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយប្រជាការពារ បានចុះល្បាតតាមភូមិសាស្ត្រភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ

ខេត្ដកណ្ដាលក៏បានប្រទះឃើញជនសង្ស័យ១នាក់ កំពុងប្រើប្រាស់ថ្នាំញៀននៅដីឡូត៍មួយកន្លែង។

ពេលនោះកម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនឈ្មោះឡេង រដ្ឋាហើយសមត្ថកិច្ចបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូចនិងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាងយកមកប៉ុស្តិសំរោងធំដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូចនេះបានទិញពីឈ្មោះអុន សុខនី រស់នៅភូមិព្រែកតាកែវ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្ដកណ្ដាលចំនួន២ដងមកហើយក្នុងម្ដងៗ តំលៃ២០០០០រៀលទៅ១៥០០០ រៀល(ពីរម៉ឺនទៅមួយម៉ឺនប្រាំពាន់រៀល) ហើយធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយះ១ឆ្នាំកន្លងមកហើយ។

ក្រោយពីសួរនាំរួចជនសង្សយ័រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែក៖