ខេត្តកំពង់ស្ពឺ៖ដោយបានការបញ្ជាដឹកនាំពីឧត្ដមសេនីយ៍ ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង និងកម្លាំងប៉ុស្ដិនគរបាលរដ្ឋបាលត្រពាំងងគងបានស្រាវជ្រាវឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន៥នាក់។
ជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូជនរងគ្រោះស្លាកលេខកំពង់ស្ពឺ1AC. 9278 ឈ្មោះ បុល តូ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុន្នីជ័យ ។
១-ឈ្មោះ អៀង តុលា ហៅ ចយ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ( ធ្លាប់ជាប់ពន្ធនាគារ ២លើកករណីហិង្សាដោយចេតនា )
២-ឈ្មោះ អ៊ុយ គឹមឆេង ១៨ឆ្នាំ នៅភូមិស្ទឹង ឃុំត្រពាំងគង ( ធ្លាប់ជាប់ពន្ធនាគារ ១លើក ករណីកាប់ប្លន់ម៉ូតូ )
៣- ឈ្មោះ ប៉ូច វិច្ឆិកា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ( ធ្លាប់ជាប់ពន្ធនាគារ ១លើកករណីឆក់ទូរស័ព្ទ )
៤- ឈ្មោះ សាវ គឹមលៀង ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងត្រស់ ឃុំសំរោងទង
៥- ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិសុខាភារម្យ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ធ្លាប់ជាប់ពន្ធនាគារ ១លើក ករណីហិង្សាដោយចេតនា )។
គួរបញ្ជាក់ ក្រុមទាំងនេះធ្លាប់ប្រព្រឹត្ដបទល្មើសជាច្រើន លើកនិងធ្លាប់ជាប់ក្នុងពន្ធនាគារតែក្រោយចេញមកវិញនៅតែប្រព្រឹត្ដមិនរាងចាលនោះទេ នៅតែប្រមូលផ្ដុំបក្ខ ពួកធ្វើសកម្មភាពកាន់តែខ្លាំង។
ប្រតិបត្តិការសមត្ថកិច្ចដកហូតបានម៉ូតូក្រុមជនសង្ស័យជិះធ្វើសកម្មភាពចំនួន ២គ្រឿង បច្ចុប្បន្នករណីខាងលើជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច