ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាអ្នកលក់ខ្ចៅត្រូវនគរបាលចាប់ខ្លួនពីបទរក្សាទុកសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសជាអ្នកលក់ខ្ចៅម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីចាត់ការតាមច្បាប់ ។

ប្រតិបត្តការនេះ ធ្វើឡើង កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សឺន ផេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខ្ចៅ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។

ប្រភពដដែលបានបន្តថា ជននេះត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៤៥ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ចោទប្រកាន់ពីបទរក្សាទុកសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់‌កណ្ដាល‌ ខេត្តកណ្តាល កាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៦ ៕ ស្អាងជ័យ

as


ចែករំលែក៖