ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីសង្កាត់ទឹកថ្លាទៅបញ្ចាំនៅខណ្ឌទួលគោក សមត្ថកិច្ចឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២ នាក់ត្រូវសមត្ថយកិច្ចខណ្ឌទួលគោកចាប់យកមកប្រគល់អោសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ខណៈពួកគេបានលួចម៉ូតូមួយគ្រឿងម៉ាក Nexបាន១ថ្ងៃ យកទៅបញ្ចាំនៅហាងម្តុំឃ្លាំងរំសេវ ក្នុងតំលៃ៥០០ដុល្លារ ដោយសារម្ចាស់ប្តឹងប៉ូលិសអោយជួយឆែកតាមរយះប្រព័ន្ធGPS ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចឃ្លាំងបញ្ចាំម៉ូតូ គ្រប់ប្រភេទ ស្ថិតក្នុងសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក ។

ជនសង្ស័យទាំងពីរនាក់ ឈ្មោះ គឹម សុវណ្ណវីរះ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លែងរលើ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត ឃុំដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពត ទី២ មានឈ្មោះ ឈុន រដ្ឋពី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែសុខ ។

តាមប្រភពព័តមានពីនារីរងគ្រោះឈ្មោះ កែវ ចន្ធូ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បានអោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នាងបានទៅចូលលេងកំសាន្តក្នុងខារ៉ាអូខេដឹឃ្វីនជាមួយអ្នកធ្វើការជាមួយគ្នាជាច្រើននាក់ទៀតហើយក្រោយមកដោយសាតែរូបនាងស្រវឹងស្រាខ្លាំងពេក ក៏បានអោយមិត្តភក្ដិស្រីរបស់នាងឈ្មោះ កញ្ញា ដែលធ្វើការជាមួយគ្នាជូនទៅផ្ទះជួលនៅម្ដុំស្លែងរលើង សង្កាត់ទឹកថ្លា ហើយពេលដែលនាងចូលទៅដល់ក្នុងបន្ទប់ បានអោយមិត្តរបស់នាងនោះត្រឡប់ទៅផ្ទះវិញ ពេលនោះនាងសន្លប់ឈឹងលែងដឹងអីតែម្ដងទៅ លុះដល់ព្រឹកឡើង ពេលគាត់ភ្ញាក់ពីគេងវិញ ស្រាប់តែអីវ៉ាន់នៅក្នុងបន្ទប់ជួលគាត់រញ៉េរញ៉ៃដូចជាមានគេកកូរកកាយយកអីវ៉ែអីវ៉ាន់ហើយពេលគាត់ពិនិត្យទៅក៍បាត់សំភារះមួយចំនួនដូចជា ទូរសព្ទដៃពីរគ្រឿង ម៉ាកអាយហ្វូនសិចមួយគ្រឿងនិងអុិនចុចពិលមួយគ្រឿងទៀត កាតគ្រីម៉ូតតូ កាតអេធីអ៊ឹម ដុំសាកថ្មរ ខ្សែដៃ ខ្សែករ ចិញ្ចៀន និងម៉ូតូមួយគ្រឿងទៀតម៉ាកនិចពណ័សពាក់ស្លាកលេខភ្នំពេញ 1FZ 9304

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ ក្រោយមកដោយសារតែម៉ូតូជនរងគ្រោះមានភ្ជាប់ប្រពន្ធតាមដាន GPS ហើយជនរងគ្រោះឃើញម៉ូតូរបស់ខ្លួនគឺស្ថិតនៅម្ដុំហាង
បញ្ចាំគ្រប់ប្រភេទនៅម្ដុំឃ្លាំងរំសេវទើបនារីខាងលើសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនជនសង្ស័យខាងលើពីរនាក់នៅនិងកន្លែងកើតហេតុនិងដកហូតបានម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងមកវិញនៅកន្លែងបញ្ចាំខាងលើនោះ។

ក្រោយមកសមត្ថកិច្ចខណ្ឌទួលគោកបានប្រគល់ជនសង្ស័យទាំងពីរនាក់មកអោយប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរបន្ថែមបើតាមសម្ដីសារភាពរបស់ជនសង្ស័យខាងលើបានអោយដឹងថារូបគេត្រូវបានឈ្មោះរាជដែលជាសង្សារបស់នារីដែលជាមិត្តភក្ដិរបស់ជនរងគ្រោះខាងលើបានអោយយកម៉ូតូយកទៅដាក់បញ្ចាំចំនួន500$ ហើយភថាដោយគ្មានលុយទៅស្រុកកាលពីថ្ងៃទី៧មកម្លេះហើយក្រោយពីទទួលលុយរួចឈ្មោះរាជ បានឡើងឡានជិះទៅខេត្តសៀមរាបបាត់ទៅដោយប្រាប់ថា3ខែក្រោយមកបានយកលុយមកលួសម៉ូតូនេះវិញ ហើយជនសង្សយ័ខាងលើដោយយល់ថាចង់លួសម៉ូតូនោះយកមកជិះវិញហើយដោយខ្លាចខាតការប្រាក់ដែលដាក់បញ្ចាំនោះក៍បានយកលុយប្រពន្ធយកទៅលួសជិះធ្វើការសិនចាំថ្ងៃដែលឈ្មោះរាជត្រលប់មកវិញក្រែងគេអោយការប្រាក់ដែលដាក់បញ្ចាំនោះបានចំនេញខ្លះ លុះពេលដែលរូបគេនិងមិត្តភក្ដិម្នាក់ទៀតបានទៅលួសម៉ូតូដែលបានបញ្ចាំនោះក៍ត្រូវកម្លាំហសមត្ថកិច្ចខណ្ធទួលគោកធ្វើការស្ទាក់ចាប់ខ្លួនវៃខ្នោះប្រគល់អោយសមត្ថកិច្ចខណ្ឌសែនសុខ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លាកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕ តុង សីហា

4 1 2 3


ចែករំលែក៖