ព័ត៌មានទាន់ហេតុការណ៍៖

ការយកចិត្តទុកដាក់របស់លោកXi Jinping៖ការការពារព្រៃកោងកាងឲ្យបានល្អ

ចែករំលែក៖

ប្រទេសចិន ៖ ព្រៃកោងកាង ដែលត្រូវបានគេស្គាល់ថាជា “ព្រៃលើ​សមុទ្រ”​និង “អ្នកការពារ​មហាសមុទ្រ” ​បាន​ផ្តល់នូវផលប្រយោជន៍​ខាង​អេកូឡូស៊ីដ៏សំខាន់ ​រួមមានការជួយទប់ទល់នឹងខ្យល់​និងរលក ​ការច្រោះ​ទឹកសមុទ្រ​និងការផ្តល់ទី​ជម្រកសម្រាប់​សត្វសមុទ្រ។​លោក​ Xi Jinping​ប្រធានរដ្ឋ​ចិន​បានសង្កត់ធ្ងន់ជាច្រើនលើកថា ​ព្រៃកោងកាងគឺជាទ្រព្យសម្បត្តិជាតិ ​ហើយចាំបាច់ត្រូវតែការពារឱ្យបានល្អ។​បច្ចុប្បន្ននេះ ​ទំហំ​ព្រៃកោងកាងសរុបនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៣១.៧០០ ហិកតា ​ដែលកើនឡើង៤៤%​បើធៀបនឹងដើមសតវត្សរ៍នេះ។​ដែល​ធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមួយ​ក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក​ដែលសម្រេចបាននូវកំណើនសុទ្ធនៃផ្ទៃដីព្រៃកោងកាង។

នៅក្នុងឆ្នាំ២០២២ ​ក្នុងកិច្ចប្រជុំលើកទី១៤​នៃសន្និសីទភាគីហត្ថលេខីនៃ​«អនុសញ្ញាដីសើម​» ​ប្រទេស​ចិន​បាន​លើកឡើង​ពីការ​​បង្កើត​មជ្ឈមណ្ឌលអន្តរជាតិសម្រាប់​អភិរក្ស​ព្រៃកោងកាងនៅទីក្រុងShenzhen។​គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ​ហើយនៅខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងមកពីប្រទេសចំនួន​១៨​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ស្តីពី​ការបង្កើតមជ្ឈមណ្ឌលនេះ។​កិច្ចព្រមព្រៀងនេះបាន​ចូលជាធរមាននៅឆ្នាំ​២០២៦ ហើយពេលដែលមជ្ឈមណ្ឌលនេះក៏​ចាប់ផ្តើមដំណើរការជាផ្លូវការ។

ដោយ​ពឹងផ្អែក​លើ​ឧត្តមភាព​ផ្នែក​នវានុវត្តន៍​​ខាង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​នៃ​ទីក្រុង​Shenzhen មជ្ឈមណ្ឌលនេះ​បាន​ចែករំលែកទិន្នន័យស្រាវជ្រាវផ្នែកចាប់​សញ្ញា​ពីចម្ងាយ​(remote sensing)​និងដើរតួនាទី​ជាវេទិកា​បណ្តុះបណ្តាល​អន្តរជាតិ ​ដោយបានផ្តល់ការ​

បណ្តុះបណ្តាលស្តីពីការអភិរក្សប្រព័ន្ធអេកូឡូស៊ីដល់​សិក្ខានាម​មកពី​ប្រទេសចំនួន​៣១​។​ពីការ​អនុវត្ត​ការ​អភិរក្ស​ក្នុងតំបន់ ​រហូតដល់​វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ​សកល ​ព្រៃកោងកាងនៅឈូងសមុទ្រ Shenzhen បានក្លាយជាបង្អួចមួយដែលប្រទេសចិនចែករំលែកបទពិសោធនរបស់ខ្លួន​ក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី​ជា​មួយ​ពិភពលោក ​ព្រមទាំង​​ចាប់​ដៃ​គ្នាការពារ​«ផ្ទះពណ៌ខៀវ»៕

ប្រភព ៖ (CCFR) 


ចែករំលែក៖