ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ 🙏 ខ្ញុំស្នើសុំបងប្អូនយើង សូមបញ្ចប់ការវែកញែក និងប្រកែកគ្នា ពីការសាង ព្រះនារាយណ៍ (ព្រះវិស្ណុ) នៅខេត្តស្ទឹងត្រែង តទៅទៀតទៅ ព្រោះពេលវេលានេះ គឺជាពេលវេលាដែលយើងទាំងអស់គ្នា ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយសត្រូវរួមរបស់ជាតិយើង (សត្រូវឈ្លានពាន)។
លោកអភិបាលខេត្តស្ទឹងត្រែង បន្តថា ៖🙏 ខ្ញុំសូមទទួលយកការរិះគន់ដើម្បីស្ថាបនា និងទទួលស្គាល់ថាមានកំហុស ឬល្អៀងផ្នែកខ្លះ នៃទម្រង់ និងខ្នាត ដែលក្រុមការងារបច្ចេកទេសកំពុងតែកែតម្រូវ។ ចំណែករចនាបថ គឺបានចម្លងពីរូបសំណាកទេវរូប ព្រះនារាយណ៍ (ព្រះវិស្ណុ) ថ្មភក់ (ក.1598) សម័យមុនអង្គរ រចនាបថសំបូរព្រៃគុប ស.វ.ទី៧ ដែលបានរកឃើញនៅខេត្តស្ទឹងត្រែង ហើយបានយកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ (រាជធានីភ្នំពេញ)។
លោកបញ្ជាក់ថា ៖ 💐ព្រះនារាយណ៍=ព្រះវិស្ណុ (ឆ្លាក់មិនទាន់រួច) មកពីតំបន់កំពង់ចាមកៅ ខេត្តស្ទឹងត្រែង សតវត្សរ៍ទី៧ ធ្វើពីថ្មភក់ កម្ពស់ ២៤៨ សង់ទីម៉ែត្រ (រួមទាំងកន្ទុយ/ជើងទម្រដោត)។ រកឃើញនៅឆ្នាំ១៩១១ ដោយលោក ម៉ុងស៊ើ ខ្លាញ់ (Monsieur Klein) និងត្រូវបានបញ្ជូនមកកាន់សារមន្ទីរនៅឆ្នាំ១៩១២ (លេខកូដបញ្ជី៖ Ka.1598)។ រូបថតរបស់អ្នកនិពន្ធ ខែកញ្ញា ឆ្នាំ២០២៤💐
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶
❤️ ឦសានធានី មរតកប្រវត្តិសាស្ត្រ ❤️៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច