ភ្នំពេញ ៖ តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា នៅក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ។
ជាពិសេស ភាគីទាំងពីរបានបង្កើតក្រុមការងារបច្ចេកទេសចម្រុះដែលមានអ្នកជំនាញមកពីប្រទេសទាំងពីរ និងសមាជិកគណៈកម្មការផ្សះផ្សា ព្រមទាំងបានឈានដល់ការយល់ដឹងរួមលើសំណុំលក្ខខណ្ឌកំណត់ដែលនឹងយកមកអនុវត្តក្នុងការងារបច្ចេកទេសបន្ត។ វឌ្ឍនភាពនេះជាជំហានវិជ្ជមានក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

ប្រភព ៖ (PRU)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច