ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រី ក្រោមឱវាទ បាន រៀបចំ ពិធីបួងសួងសុំសេចក្តី សុខចំរុងចំរើន និងសុំពរ ជ័យ តាមបែបសាសនាពីបារមីដូន ពេញដែលជាស្ថាបនិក រាជធានី ភ្នំពេញ និងបន់ស្រន់អារក្សទឹក នៅរមណីយ៏ដ្ឋានវត្តភ្នំ នាថ្ងៃទី ១២ វិច្ឆិកា ២០១៦ សំរាប់ព្រះរាជ ពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុកដើម្បីឲ្យពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយ ក្តីសប្បាយ រីករាយ និងជៀស ផុតពីគ្រោះចង្រៃទាំងពួង។
ក្នុងឱកាសនោះដែរ អាជ្ញាធរ រាជធានីភ្នំពេញ ក៏ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំទៅតាមប្រពៃណីទំនៀមទំលាប់ដល់ ក្រុមកីឡាករ កីឡាការនីចំណុះទូករាជធានីភ្នំពេញ ដែលជាការលើកកំលាំងចិត្តដល់ចំ ណុះទូកទាំងអស់ឲ្យខិតខំបញ្ចេញអស់សមត្ថភាពក្នុងការប្រណាំង ដើម្បីដណ្តើមជ័យជំនះ ជូនមូលដ្ឋានរបស់ខ្លួន ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖កីឡាករអុំទូកត្រូវតែរឹងមាំ មានវិ ន័យ និងសាមគ្គីភាពល្អ និងត្រូវហ៊ានទទួលយកការពិតទោះចាញ់ឬឈ្នះ វាជារឿងធម្មតា សំរាប់កីឡា ជាពិសេសត្រូវរក្សាភាពថ្លៃថ្នូរ ។
លោកបន្ដថា៖ សម្រាប់ រាជធានី ភ្នំពេញ មានទូកចូលរួម ចំនូន៣៦ទូក ក្នុងនោះប្រភេទទូក អុំបុរស មានចំនួន២៤គូរ,ប្រភេទទូកខ្នាតអន្តរជាតិ បុរសមាន៦ទូក និងប្រ ភេទទូកខ្នាតអន្តរជាតិនារីមាន១ទូក សំរាប់ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយ មានកីឡាករ កីឡាការនីចំនួន២៤៧៥នាក់ផងដែរ ។
ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិឆ្នាំនេះ មានទូកមកពីខេត្តក្រុងនានា ទួទាំងប្រទេស ចំនួន២៧៦គូរ , កីឡាករ កីឡាការនីជាង១៦៥០០នាក់ និងមានប្រទីបរបស់ស្ថាប័ននានាចំនួន១២ ចូល រួមផងដែរ។ ហើយនៅពេលល្ងាចថ្ងៃទី ១២ វិច្ឆិកានេះដែរ សាលារាជធានីភ្នំពេញបានរៀបចំ ធ្វើពិធីប្រណាំងទូក (ង )ទូកមួង របស់រាជធានីភ្នំពេញ នៅមាត់ទន្លេមុខវត្តឩណ្ណាលោម ដើម្បីជាការសម កំលាំងត្រៀមចូលរួមអុំប្រណាំងក្នុងព្រះរាជពិធីអុំទូក ធំ នៅថ្ងៃទី ១៣,១៤,១៥ វិច្ឆិកា នេះផងដែរ ៕ សំរិត