ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកថ្មគោលចោទរោងម៉ាស៊ីនកិនស្រូវខៀវឃាងបំពុលបរិស្ថាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ៤០ គ្រួសាររស់នៅក្នុងភូមិកកោះ ស្រុកថ្មគោលបានរិះគន់ទៅលើក្រុមហ៊ុនម៉ាស៊ីនកិនស្រូវខៀវ ឃាង បង្ហុយលំអងស្រូវមកលើលំនៅ ឋាន និងបង្ហូរទឹកស្អុយចូលស្រះទឹកដែលពួកគាត់ប្រើប្រាស់ ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវខាងលើមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុច ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ។ ក្រុមហ៊ុននេះបានបង្ហុយលំអងដែលចេញម៉ាស៊ីនកិនស្រូវសាយភាយពេញអាកាសចូលបាយចូលច្រមុះ លើសពីនោះថែមទាំងបង្ហូរទឹកស្អុយចូលក្នុងស្រះទឹកដែលពួកគាត់ប្រើប្រាស់រាល់ថ្ងៃថែមទៀតផង ។ ពួកគាត់ សូមសំណូមពរដល់អាជ្ញាធរ និងមន្ត្រី ជំនាញ សូមមានវិធានការឆាប់ៗទៅលើ ទីតាំងក្រុមហ៊ុនខាងលើផង ។

ពាក់ព័ន្ធការរិះគន់របស់ប្រជាពលរដ្ឋ លោក ប៉ង់ ណាប់ មេឃុំអូរតាគី បានប្រាប់ ឲ្យដឹងថា បញ្ហារឿងទឹកស្អុយហូរចេញពីរោងម៉ាស៊ីនកិនស្រូវចូលទៅក្នុងស្រះទឹកប្រជាពលរដ្ឋ ខាងលោកធ្លាប់ចុះទៅណែនាំឲ្យខាងរោងម៉ាស៊ីនដឹកដីយកមកចាក់ទប់តាំងពីឆ្នាំ២០១៥មកម៉្លេះ តែខាងរោងម៉ាស៊ីនចេះតែពន្យារពេលរហូត ហើយឆ្នាំនេះព្រមព្រៀងគ្នានឹងចាក់នៅខែប្រាំងនេះ ។

លោកបន្តថា ចំណែកពាក់ព័ន្ធនឹងការហុយលម្អងស្រូវវិញគឺជារឿងធម្មតាទេ ព្រោះពេលមានខ្យល់គឺតែងតែមានហុយប៉ះពាល់ខ្លះហើយប៉ុន្តែមិនស្អីទេចាំខែប្រាំងនេះគេនឹងចាត់ចែងធ្វើហើយ ។ ចំណែក លោក ជួប សារុន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានឲ្យដឹងដែរថា បើសិនជាមានករណីម៉ាស៊ីនកិនស្រូវខាងលើធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសូមឲ្យពលរដ្ឋផ្តិតមេដៃមកលោកនឹងចាត់ឲ្យកូនចៅចុះទៅមើលភ្លាម ៕ ហេង សូរិយា

untitled-1


ចែករំលែក៖