ខេត្តកោះកុង៖ ជនសង្ស័យដែលជាបងប្រុសបង្កើតរំលោភប្អូនស្រីត្រូវបាននគរ បាលនៃស្នងការដ្ឋាននគរបាលខេត្តកោះ កុងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ដោយបានប្រព្រឹត្តអំពើ រំលោភប្អូនស្រីខ្លួនឯងបង្កើតរាប់ភ្លេច ។
ជនសង្ស័យត្រូវបាននគរបាលបញ្ជូន ខ្លួនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីបានឃាត់ខ្លួនកាល ពីវេលាម៉ោង២និង៣០នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នគរបាលជំនាញបានឲ្យដឹងថា ជន សង្ស័យឈ្មោះ ស៊ូ ប៊ុនថង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាប្អូនស្រី អាយុ១៨ ឆ្នាំជាសិស្សសាលា ។
ជនសង្ស័យបានសារភាពថា ខ្លួននិងប្អូន ស្រីបានរួមរ័កគ្នាតាំងឆ្នាំ២០១៥ដល់ឆ្នាំ ២០១៦តែការរួមរ័កមិនចាំពេលវេលាទេគ្រាន់តែដឹងថាក្នុង១ថ្ងៃបានរួមរ័កគ្នាពី២ ទៅ៣ដងប៉ុណ្ណោះ។ មុនបែកការណ៍ខ្លួន បានហៅប្អូនស្រីមករួមរ័កទៀតតែត្រូវប្អូនប្រកែកហើយខ្លួនខឹងក៏យកទូរស័ព្ទប្អូន បោកចោលធ្វើឲ្យនាងខឹងរត់ទៅប្តឹងសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណំុរឿងបញ្ជូន ខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ សហការី