ព័ត៌មានទាន់ហេតុការណ៍៖

ចុះធ្វើរដ្ឋបាលនៅមុខមន្ទីរពេទ្យលោកសង្ឃឃាត់ខ្លួនមនុស្ស១៣នាក់​ចាប់យកទូហ្គេម១១ទូ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខតំណាងលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដោយ សហការជាមួយកំលាំងសមត្ថកិច្ចនគរបាលខណ្ឌបានចុះធ្វើរដ្ឋបាលនៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) កាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបុរីកម្មករ (អតីតភូមិត្រពាំងឈូក) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ការចុះធ្វើរដ្ឋបាលនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងចាប់យក ហ្គេម១០ទូ ហ្គេមប៉ាញ់ត្រី១ទូ សរុប១១ទូ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿនញៀនមួយចំនួនទៀត។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ មានប្រសាសន៍ថា ជនសង្ស័យទាំង១៣នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំវាយកម្ទេចចោលនៅពេលក្រោយ ៕ តុង សីហា

ae-1 ae-2 ae-3 ae-4 ae-5 ae-6


ចែករំលែក៖