ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីអំពាវនាវឲ្យ កីឡាករអុំទូកត្រូវស្នាក់នៅតាមកន្លែងកំណត់របស់អាជ្ញាធរ ដើម្បីរក្សាសណ្ដាប់ ធ្នាប់ល្អ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរ រាជធានីភ្នំពេញបានស្នើ សុំកីឡាករដែលមកពីបណ្តារាជធានី-ខេត្តមកចូលរួមប្រឡងប្រណាំងក្នុងព្រះរាជពីធីបុណ្យអុំទូក ត្រូវគោរពអនុវត្តតាមគោលការណ៏របស់សាលាក្រុងដែលបានកំណត់ទីតាំងឲ្យស្នាក់នៅ ជៀសវាងការដើរស្នាក់នៅពាលវាលពាសកាលនាំឲ្យមានជំងឺ និងងាយស្រួលការពារ។

លោក ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៣ វិច្ឆិកានេះ ថា ៖ ដើម្បី ងាយស្រួលក្នុងការគ្រប់គ្រង់ កីឡាករអុំទូកឲ្យសណ្តាប់ធ្នាប់ល្អ មានសុវត្ថិភាព និងការពារសុខភាពកុំឲ្យមានជំងឺដង្កាត់កើតឡើង ព្រម គ្រប់កីឡាករទាំងអស់ ដែលសាលារាជធានីបានកំណត់ទីតាំងឲ្កយស្នាក់នៅ ត្រូវគោរពអនុវត្តឲ្យបានទៅ តាមតំបន់គោលដៅដែលបានកំណត់។

លោកបន្តថា ៖ ការស្នើសុំឲ្យបងប្អូនកីឡាករស្នាក់នៅប្រមូលផ្តុំ គ្នាក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ក្នុងគោលបំណង ដើម្បី ងាយស្រួលគ្រប់គ្រងការពារសុវត្ថិភាព និងជំងឺដង្កាត់ផ្សេងៗ ក៏ដូចការពារបរិស្ថានផងដែរ។

ដើម្បីជំរាបជូនរំលឹកជូនបងប្អូនជាកីឡាករ ទោះបីការប្រឡងយកឈ្នះយកចាញ់កពិតមែន តែអត្ថន័យសំខាន់គឺការចូលរួមអបអរសាទរបុណ្យជាតិរបស់យើងទេ។

ទី២កុំដើរដោះកូយមិនបានទេ ត្រូវគិតគូរពិតសុខភាពប្រយ័ត្នប្រយែងនាំអេដ៏ចូលផ្ទះ ប្រមូលអារម្មណ៏ឲ្យបានល្អ មកសប្បាយជាមួយនិងការចូលរួមពិធីអបអរសាទរបុណ្យអំទូក តែមិនសប្បាយជាមួយអំពើអប្បាយមុខផ្សេងៗទេ នេះជាបញ្ហាដែលយើងត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ទាំងអស់គ្នា។

លោក ស៊ី យ៉ាលុច មន្ត្រីការិយាល័យកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្នុងព្រះរាជពិធីបុណ្យអុំ ទូកឆ្នាំ២០១៦នេះ រាជធានីភ្នំពេញមានទូកចូលរួមប្រណាំងចំនួន៤៥ទូក។ ក្នុងនោះមានទូកចែងចំនួន៥ និងទូកអុំចំនួន៣៣ទូក។

លោកបន្តថា ក្នុងចំណោមទូកចូលរួមប្រលងទាំង៤៥នេះ មានថ្នាក់អន្តរជាតិចំនួន៩ និងមានទូកនារី១ ដែលមានកីឡាករសរុបចំនួន៣១៤១នាក់។

សូមបញ្ជាក់ថា ៖ ក្នុងព្រះរាជពិធីបុណ្យអំទូករយៈពេល៣ថ្ងៃ ក្នុងឆ្នាំ២០១៦នេះ ប្រជាពល មកពីបណ្តាខេត្តចូលមកទស្សនាកំសាន្តការរីកចំរើនរបស់រាជធានីភ្នំពេញ និងមកទស្សនាព្រះរាជពិធីអំទូកមានប្រហែលជាង២លាននាក់ ។ដោយឡែកសម្រាប់ក្រុមកីឡាការមក ពីបណ្តាខេ្ត រដ្ឋបាលសាលា រាជធានីភ្នំពេញបានរៀបចំកន្លែងទីតាំងសំរាប់កីឡាករ ស្នាក់នៅមានចំនួន៥មណ្ឌលនៅត្រើយខាងកើត គ្រោងចំណាយថវិកាអស់ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕ សំរិត

image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖