ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ បានរងរបួសយ៉ាងទម្ងន់ ដាច់ជើងម្ខាង ដោយសារចូលទៅលួចអាគុយក្នុងរណ្តៅថ្ម ប៉ុន្តែអាគុយនោះបែរជាផ្ទុះតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១០១៦ នៅចំណុចរណ្តៅថ្ម ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អធិការនគរបាលស្រុកត្បូងឃ្មំុ លោក សួស ស៊ាងលី បានឲ្យដឹងថា មានជនសង្ស័យឈ្មោះ កន ចាន់ទី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអន្លង់ទៀន ឃុំអន្លង់ខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ បានធ្វើសកម្មភាពចូលលួចអាគុយ ម៉ាសីុនក្នុងរណ្តៅថ្ម ស្រាប់តែផ្ទុះ បែកអាគុយ របួសដាច់កំភួនជើង ខាងឆ្វេង ជាទំងន់ ។
លោកបន្តថា បច្ចុប្បន្ន ជនសង្ស័យដែលរងរបួស សមត្ថកិច្ច បានដឹកយកទៅ សង្គ្រោះ នៅមន្ទីពេទ្យ 7 D ខេត្តកំពង់ចាម ហើយកំពុងបន្តការសើុបអង្កេតនៅកន្លែងកើតហេតុ ៕ វណ្ណៈ