ការរញ្ជួយដីកម្រិត៦.៣រ៉ិចទ័របានវាយប្រហារដែនកោះភាគខាងត្បូងរបស់ញូវហ្សេឡេន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការរញ្ជួយដីលើកទី១សម្លាប់មនុស្ស២នាក់កាលពីយប់ថ្ងៃអាទិត្យ ។
ការរញ្ជួយដីលើកទី២បានកើតឡើងនៅវេលាម៉ោង១៣និង៤៥នាទី(ម៉ោងនៅក្នុងតំបន់) មានជម្រៅ១០គីឡូម៉ែត្រ ភាគឦសាន្តទីក្រុង Christchurch ។
ការរញ្ជួយដីលើកទី១ មានកម្រិត៧.៥រ៉ិចទ័រ វាយប្រហារទីតាំងដដែលខាងលើនេះ បង្កឲ្យមានរលកយក្សស៊ូណាមិ ។
ក្រុមជួយសង្គ្រោះបានធ្វើសកម្មភាពជួយសង្គ្រោះពលរដ្ឋភ្លាមៗ ដែលរស់នៅតាមឈូងសមុទ្រ ៕ ថាច់ យ៉ាត