នារីអាកាសយានិកដំបូងគេរបស់ចិន និងក្រុមកងកម្លាំងកងទ័ពជើងអាកាសរបស់គាត់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះអំឡុងពេលហ្វឹកហាត់ កាលពីចុងសប្តាហ៍មុន ។ នេះបើតាមប្រភពព័ត៌មានចិន ។
ប្រភពបានបញ្ជាក់ថា កាពីទែន Yu Xu អាយុ៣០ឆ្នាំ បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន អំឡុងពេលពេលដែលហ្វឹកហាត់ ហើយជួបគ្រោះថ្នាក់ ។ យោធាចិនមិនបានបញ្ជាក់ព័ត៌មានលម្អិតទាក់ទងហេតុការណ៍កើតឡើងនៅក្នុងខេត្ត Hebei នោះឡើយ ។ ប៉ុន្តែព័ត៌មានចិនដកស្រង់ប្រភពពីមន្ត្រីយោធា និងសាក្សីឃើញហេតុការណ៍បញ្ជាក់ថា នាង Yu បានលោតចេញពីយន្តហោះ ខណៈដែលយន្តហោះចម្បាំងរបស់នាងបានបុកជាមួយយន្តហោះមួយគ្រឿងទៀត អំឡុងពេលហ្វឹកហាត់ ។ ក្រោយពីនាង លោតចេញពីយន្តហោះ ស្លាបយន្តហោះផ្សេងមួយគ្រឿងនោះបានប៉ះចំលើខ្លួននាង Yu បណ្តាលឲ្យស្លាប់តែម្តង ៕ ថាច់ យ៉ាត