ព័ត៌មានទាន់ហេតុការណ៍៖

គៀង ហេង អតីតសង្សារពេជ្រ អាវីហ្សា រត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងអាស្រូវវាយស្រីស្នេហ៍ជាតារាសម្តែង មក លោក គៀង ហេង បានសម្រេចចិត្តរត់គេចខ្លួនចេញពីទឹកដីខេត្តព្រះសីហនុ ព្រោះតែខ្លាចការតាមចាប់ណាមួយរបស់សមត្ថកិច្ច។ ការរត់គេចខ្លួននេះ ក៏កើតឡើងក្រោយពីការសម្របសម្រួលក្រៅរបងតុលាការរវាងភាគីជនរងគ្រោះ គឺកញ្ញា ពេជ្រ អាវីហ្សា នឹងជនបង្កមិនទាន់បានមួយថ្ងៃផង ។

តាមប្រភពព័ត៌មានគួរអោយទុកចិត្តមួយ បានអោយដឹងថា អតីតសង្សាររបស់តារាស្រីពេជ្រ អាវីហ្សាកំពុងរត់គេចខ្លួនចេញពីខេត្តព្រះសីហនុ គ្រាដែលមានការរិះគន់ខ្លាំងៗថា ជនបង្កហិង្សាលើស្រីស្នេហ៍មិនត្រូវបានធ្វើចំណាត់ការតាមផ្លូវច្បាប់ ។ ការរត់គេចខ្លួននេះត្រូវបានគេទម្លាយដែរថា គឺលោក គៀង ហេង ហាក់បានដឹងខ្លួនមុនពេលដីការចាប់ខ្លួនជាផ្លូវការត្រូវបានចេញ បើទោះបីជាមន្ត្រីសមត្ថកិច្ចខេត្តព្រះសីហនុ និងម្ចាស់ក្លឹបកម្សាន្តនៅលើទឹកដីនៃខេត្តនេះឆ្លើយថា មិនដែលបានដឹង និងមិនមានហេតុការបង្កហិង្សាលើតារាសម្តែងខាងលើកើតនៅលើទឹកដីខ្លួននោះទេ ។

គ្រានេះដែរ ប្រភពដដែល បានបន្តអោយដឹងទៀតថា ពេលនេះតារាសម្តែងពេជ្រ អាវីហ្សាកំពុងធ្វើដំណើរចេញពីក្រុងព្រះសីហនុមកកាន់រាជធានីភ្នំពេញ ដើម្បីព្យាបាលរបួស ហើយគេនៅសង្ស័យពីក្រោយការសម្រេចចិត្តមិនប្តឹងជនបង្កអាចនឹងមានគំនាប ឬការគំរាមកំហែងណាមួយនៅពីក្រោយខ្នង។

ក្នុងនោះដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបង្ហាញជំហនឹងជំរុញបណ្តឹងអាជ្ញាដើម្បីអោយសមត្ថកិច្ចធ្វើតាមច្បាប់ចាប់ជនដៃដល់មកដាក់ទោស ទោះមិនមានការចូលរួមពីសំណាក់ជនរងគ្រោះក៏ដោយ ក៏បណ្តឹងអជ្ញានៅតែបន្តទៅមុខដែរ។

គួរបញ្ជាក់ផងដែរថា អតីតសង្សាររបស់តារាសម្តែងពេជ្រ អាវីហ្សា បានផ្ទុះហិង្សាដាក់នាងនាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅក្នុងក្លឹបកម្សាន្តមួយនាខេត្តព្រះសីហនុ គ្រាដែលនាង និងក្រុមគ្រួសារធ្វើដំណើរកំសាន្តនៅក្រុងព្រះសីហនុក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ំទូក។ ការបង្កហិង្សានេះ បានបណ្តាលឲ្យតារាសម្តែងពេជ្រ អាវីហ្សារងរបសធ្ងន់ ៕ វឌ្ឍនា

rrr edw ew34


ចែករំលែក៖