ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅសង្កាត់ភ្នំពេញថ្មីឃាត់ខ្លួន៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅសង្កាត់ភ្នំពេញថ្មីឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានអ្នកលេង២នាក់ អ្នកមើលការខុសត្រូវម្នាក់ និងចាប់យកទូហ្គេមប៉ាញ់ត្រីចំនួន២ទូ ។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៥៩៨ ម្ដុំត្រឡោកបែក ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចខណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ការ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើ រើបអូសបានទូបាញ់ត្រី២ទូ និងដកហូតម៉ូតូ៤គ្រឿង និងឃាត់បានមនុស្ស៣នាក់ ឈ្មោះ ម៉ម មករា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ សន្តិសុខក្លឹប ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាអ្នកលេង) ទី២ ឈ្មោះ សំ ពិសិទ្ធិ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិទំបន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាអ្នកលេង) និងទី៣ ឈ្មោះ ឌី ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវ ។

បច្ចុប្បន្នអ្នកលេង និងអ្នកមើលការខុសត្រូវកំពុងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌសែនសុខ ចំណែកវត្ថុតាងបានយកទៅរក្សាទុកនៅសាលាខណ្ឌដើម្បីកម្ទេចចោល ៕ តុង សីហា

7 1 2 3 4 5 6


ចែករំលែក៖