ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះ ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ០៤ និង ៣៥ នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខ ក្រុមហ៊ុនដឹកជញ្ជូនរិទ្ធមុន្នី ស្ថិតនៅក្នុងភូមិឌួង សង្កាត់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ ភា ភេទប្រុស អាយុ ៣៤ ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវម៉ូតូមួយគ្រឿងធ្វើដំណើរមកពីក្រោយស្របទិសគ្នាបុកចំគូថរថយន្តខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងពីរនាក់នៅកន្លែងកើតហេតុត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
សមត្ថកិច្ចបន្តថា ម៉ូតូដែលជិះទៅបុកពីក្រោយរថយន្តម៉ាកHONDA C-១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1-FY-២០៥០បើកបរដោយឈ្មោះឃី រ៉ាវី ភេទស្រី អាយុ២៥ឆ្នាំ រួមដំណើរជាមួយមាន ឈ្មោះឃី រ៉ាឌី ភេទស្រី អាយុ២២ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្តាលមកពីការបើកបរខ្វះកាប្រុងប្រយ័ត្ន ប្រើល្បឿនលឿនហួសច្បាប់កំណត់ទើបបណ្តាលអោយជួបគ្រោះថ្នាក់យ៉ាងដូច្នេះ។
ក្រោយកើតហេតុរួចបានមួយសន្ទុះ កម្លាំងនគរបាលមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ ហើយបានជួយបញ្ជាសចរាចរណ៍កុំអោយមានការកកស្ទះ និងបានទំនាក់ទំនងទៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកមកធ្វើការវាសវែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សារង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនិតិវិធីច្បាប់៕ ព្រែក ជ័យ