ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាងរ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងក្នុងអង្គ សិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងនៅក្នុងមន្ទីរពេទ្យ ដែលបានរៀបចំនាពេលនេះថាអង្គសិក្ខាសាលាធ្វើឡើងនៅពេលនេះ ក្នុងគោលដៅលើកកម្ពស់អោយកាន់តែប្រសើរថែមទៀតនូវវីធីសាស្រ្តនៃការធ្វើការទំនាក់ទំនងជាសាធារណៈ ក៍ដូចជាទៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដោយ ពិសេសគោលដៅសំខាន់ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាពនៃអ្វីដែល គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបានអនុវត្តនិងប្រតិបត្តិក្នុងការពិនិត្យព្យាបាលជំងឺក៏ដូចជាការងាររបស់ខ្លួននោះឲ្យកាន់តែយល់ច្បាស់ថែមទៀតពីកិច្ច ទំនាក់ទំនងល្អទៅកាន់សាធារណៈជន និងក៍ដូចជាដៃគូទាំងអស់ក្នុងការមកពិនិត្យព្យាបាលជំងឺនិងអ្នកស្រាវជ្រាវទាំងឡាយនៅក្នុងមន្ទីរពេទ្យ។
លោកសាស្រ្តាចារវេជ្ជបណ្ឌិតឈាង រ៉ា បានមានប្រសាសន៍បែបនេះក្នុងគោលបំណងបន្ថែមចំណេះដឹងពាក់ព័ន្ធនិងកិច្ចការទំនាក់ទំនងល្អដល់ប្រធានផ្នែករបស់មន្ទីរពេទ្យក្នុងការប្រាស្រ័យទាក់ទងល្អ ប្រកបដោយក្រមសីលធម៌ជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិកក្រោមឱវាទទាំងអស់។
ក្នុងឱកាសនោះដែរ លោក អ៊ែវេដូរីយ៉ាណូ ប្រធានគ្រប់គ្រងបណ្តាញមន្ទីរពេទ្យនៃទីក្រុងម៉ាកសីប្រទេសបារាំងបានថ្លែងថាសិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងនៅក្នុងមន្ទីរពេទ្យ ដែលរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះគឺមានសារសំខាន់សម្រាប់ ប្រធានផ្នែកជាអ្នកដែលពិគ្រោះជាមួយអ្នកជំងឺដោយផ្ទាល់មានន័យថាពួកគាត់រស់នៅជាមួយអ្នកជម្ងឺរាល់ថៃ្ង ហើយប្រធានផ្នែកគឺមានទំនាក់ទំនងជាមួយបុគ្គលិកទាំងអស់នៅក្នុងមន្ទីរពេទ្យ ។ ដូច្នោះកិច្ចការទំនាក់ទំនងវាចាំបាច់បំផុតនិងមានសារសំខាន់បំផុតសម្រាប់ប្រធានផ្នែកក្នុងការកិច្ចការទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺដែលមកពឹងពាក់លើគ្រូពេទ្យ។
លោក បានបញ្ជាក់ថា សមត្ថភាពកិច្ចការប្រាស្រ័យទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យមិនចាំបាច់អគ្គនាយក និងថ្នាក់ដឹកនាំមន្ទីរពេទ្យជាអ្នកបញ្ជានោះទេ ប្រធានផ្នែកគឺជាភ្នាក់ងារនាំមុខគេធំក្នុងការផ្តល់ការទំនាក់ទំនងរវាងប្រធានផ្នែកជាមួយអ្នកជម្ងឺ និងគ្រួសារអ្នកជំងឺ។
លោកបញ្ជាក់ទៀតថាប្រសិនបើទំនាក់ទំនងនៃការទាក់ទងគ្នាមិនបានល្អ និងធើ្វឲ្យអ្នកជំងឺនិងក្រុមគ្រួសារអ្នកជម្ងឺអាចយល់ច្រឡំបកប្រែខុស និង យល់ខុស ធ្វើឲ្យអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ គាត់យកទៅនិយាយខុសនាំឲ្យមានការភ័ន្តច្រឡំខុសពីការនិយាយរបស់ប្រធានផ្នែកដែលជាអ្នកប្រឹក្សាយោបល់ដល់អ្នកជំងឺ៕ ស ដារ៉ា