ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសជនជាតិវៀតណាមស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោ ដល់ម្ចាស់ផ្ទះសំណាក់ ខណៈដែលប្រទះឃើញបុរសជនជាតិវៀតណាម ដេកស្លាប់ក្នុងបន្ទប់សង្ស័យខ្យល់គរ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ងិតក្នុងភូមិបាវិតកណ្ដាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យោងតាមសេចក្ដីរាយការណ៍ពីម្ចាស់ផ្ទះជួល ឈ្មោះ គង់ សារ៉េត ភេទស្រី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតបានឲ្យដឹងថា នៅបន្ទប់លេខ៥ មានបុរសម្នាក់ដេកស្លាប់ ទើបសមត្ថកិច្ចនគរបាលក្រុង និងសមត្ថកិច្ចជំនាញមកពិនិត្យសាកសពឃើញថា ពិតជាស្លាប់ដោយខ្យល់គរពិតប្រាកដមែន ដោយមិនមែនជាអំពើឃាតកម្មនោះទេ។

សមត្ថកិច្ចនគរបាលបន្តថា ជនរងគ្រោះមាន ឈ្មោះ លូ ញឹកហឹង ភេទប្រុស អាយុ ៦៦ឆ្នាំជនជាតិ វៀតណាម ទីលំនៅ ផ្ទះលេខ103 ផ្លូវដុងថាកហៀប ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយកាន់លិខិតឆ្លងដែនលេខ B2511831 បោះត្រាចូលចុងក្រោយថ្ងៃទី 17/11/2016។

ក្រោយពីក្រុមគ្រូពេទ្យ និងមន្ត្រីនគរបាលជំនាញធ្វើកោសល្យវិច្ច័យរួច សាកសពបានប្រគាល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ប្រទេសវៀតណាម ៕ យឹម សុថាន

se a de


ចែករំលែក៖