ភ្នំពេញ៖ មនុស្ស ប្រុសស្រី៣នាក់ ដែលកត់ និងចាក់ឆ្នោតវៀតណាមក្នុងផ្សារលឹម ឈាងហាក់ ត្រូវបានកម្លាំងចម្រុះខណ្ឌមានជ័យ ដែលដឹកនាំដោយលោកឌីរត្ន័ ខេមរុណ អភិបាល នៃគណៈអភិបាលរងខណ្ឌមានជ័យ បានសហការជាមួយលោក ហួរ ម៉េងវ៉ាង អធិការ នៃអធិការរងខណ្ឌមានជ័យ ចុះឃាត់ខ្លួនរួមទាំងសំភារះសំរាប់កត់មួយចំនួន ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ បានចុះបង្ក្រាបនៅវេលាម៉ោង ១ នឹង ៣០ នាទីរសៀល ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមការបញ្ជាក់ពីលោក ឌីរត្ន័ ខេមរុណ អភិបាល នៃគណៈអភិបាលរងខណ្ឌមានជ័យបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះឃាត់ខ្លួនបាននូវមនុស្ស ៣ នាក់ម្ចាស់ទីតាំងម្នាក់ឈ្មោះ ហម សុភ័ក្រ ភេទប្រុស មុរបរអ្នកកក់កន្ទុយលេខជ្រកក្រោមផ្លាកយីហោ នឹងអ្នកចាក់ ២ នាក់ដោយម្នាក់ឈ្មោះ ម៉ម រឿន ភេទស្រី អាយុ ៦០ឆ្នាំមុខរបរអ្នកធ្វើស្រែ ហើយមានស្រុកកំណើតនៅភូមិត្រពាំងត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺមកលេខផ្ទះកូនក៍ឈ្លៀតមកផ្សងសំណាងលេងចំពេលដែលខាងសមត្ថកិច្ចចុះបង្រ្កាប នឹងម្នាក់ទៀតឈ្មោះ ហែម ចាន់ណា ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកបានបន្ដទៀតថានឹងមានសំភារៈមួយចំនួនទៀតដូចជា ទូរសព្ទដៃ ៣ គ្រឿង លុយខ្មែរចំនួន ១៣៤០០០០រៀល លុយដុល្លា ២៤ដុល្លារ និងសំភារៈកក់កន្ទុយលេខមួយចំនួនទៀត។
បច្ចុប្បន្នអ្នកទាំង ៣ នាក់រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនិតិវិធីបន្ដ៕ ភារ៉ា ដង្កោ