ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូធ្លាក់ផ្លូវទៅបុកបង្គោលខ្សែកាបិ៍អុបទិកក្រុមហ៊ុនមិត្តហ្វូន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីបុរសទាំង២នាក់នេះបើកម៉ូតូឌុបគ្នាបាត់បង់ម្ចាស់ការរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលខ្សែកាបិ៍អុបទិករបស់ក្រុមហ៊ុនមិត្តហ្វូន កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ហេង គឹមហ៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាកហុងដាXR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CP-8433 និងអ្នករួមដំណើរឈ្មោះ ប៉ឹន ភារា ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសធ្ងន់) ត្រូវជាបងប្រុសជីដូនមួយជនរងគ្រោះស្លាប់បាត់បង់ជីវិត និងមានទីលំនៅក្នុងភូមិ/សង្កាត់ជាមួយគ្នា ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនករបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះទំនងជាស្រវឹងស្រាជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈកំពុងបើកបរទំនងជាបាត់បង់ម្ចាស់ការទើប បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯងជ្រុលទៅបុកជាមួយបង្គោលខ្សែកាបិ៍អុបទិករបស់ក្រុមហ៊ុនមិត្តហ្វូននៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់និងរងរបួសយ៉ាងដូច្នេះ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកម៉ូតូ និងសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយក្រុមគ្រួសារជនរងគ្រោះពុំបានធ្វើការប្តឹងផ្តល់អ្វីឡើយ៕ស្អាងជ័យ

%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%90%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8f%e1%9e%b6%e1%9e%9b-2 %e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%90%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8f%e1%9e%b6%e1%9e%9b %e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%90%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8f%e1%9e%b6%e1%9e%9b-1


ចែករំលែក៖