ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកលក់សាច់មាន់ខូចគុណភាព មន្ត្រីជំនាញឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការតាំងលក់ បើមិនឈប់ លើកក្រោយពិន័យ ពី១លានរៀលដល់៥លាន់រៀល

ចែករំលែក៖

ប៉ោយប៉ែត៖ អាជីវកម្នាក់ ដែលដាក់តាំងលក់សាច់មាន់ខូចគុណភាព ត្រូវបាន មន្ត្រីជំនាញកាំកុងត្រូលរួមជាមួយកម្លាំងជំនាញប៉ូលិសសេដ្ឋកិច្ចក្រសួង និងមន្ត្រីពាណិជ្ជកម្មខេត្តឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ឲ្យពលរដ្ឋ បើមិនព្រម លើកក្រោយ នឹងពិន័យជាប្រាក់ចាប់ពី១លានរៀលរហូតដល់៥លាន់រៀល ។ ប្រត្តិបតការនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្សារបឹងត្រកួន ឋិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្នុងចុះប្រត្តិបត្តិការនៅតាមទីផ្សារ នោះ ដែរ ដឹកនាំដោយលោក ហុង លៀង អនុប្រធានទី០១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត/ក្រសួងមហាផ្ទៃរួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញហើយដកហូត យកមករក្សាទុកដើម្បីទុកដុតកំទេចចោល បង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់ លក់នៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ ។

លោក ហុង លៀង អនុប្រធានទី០១ផ្នែកទីផ្សារសាខាកាំកុងត្រូល សាខាខេត្តមានប្រសាសន៍ថាៈ ចំពោះបញ្ហាសាច់មានខូចគុណភាពដាក់តាំងលក់លើទីផ្សារខាងលើនោះ គីជាប្រភេទសាច់មានខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ ចំពោះពលរដ្ឋដែលទិញទៅបរិភោគ ដូចជាក្រពះ ពោះវៀន កើតរោគសើរស្បែកជាដើម ព្រោះសាច់មានទាំងនោះ មុនគេយកមកពីប្រទេសជិតខាង ទម្រាំឆ្លងដល់ប្រទេសកម្ពុជា គេបានក្លាស្សេ ឬត្រាំជាតិប៉ូរ៉ាក់ រក្សារទុកឲ្យបានយូរ ។

ដើម្បីសុវត្ថិភាព យើងត្រូវដក់ហូតយកមករក្សាទុកដុតកម្ទេចចោល និងធ្វើកិច្ចសន្យាចំពោះអាជីវកម្នាក់ដែលដាក់តាំងលក់សាច់មាន់ខូចគុណភាព បើមិនរាងចាល ថ្ងៃក្រោយពេលមន្ត្រីឃើញធ្វើអាជិវកម្មលក់បន្តទៀត នឹងត្រូវផាកពិន័យចាប់ពី១លាន់រៀលរហួតដល់៥លានរៀល និងជាប់ពន្ធធនាគារពី១ខែរហូតដល់១ឆ្នាំ។

លោកបញ្ជាក់ថា ចំពោះទីផ្សារខាងលើនោះដែរ ក្រុមការងារយើងបានចុះណែនាំដល់អាជីវករច្រើនលើក តែរហូតមកដល់ពេលនេះ ឃើញថា អាជីវកយល់ដឹងខ្ពស់ មិនសូវមានទំនិញ ហួសកំណត់ប្រប្រាស់នោះទេ ៕ វណ្ណា

unnamed-3 unnamed unnamed-1 unnamed-2


ចែករំលែក៖