ខេត្តពោធិ៍សាត់៖ កំលាំងនគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនបុរសម្នាក់តាមបណ្ដឹងរបស់ម្ដាយបង្កើត ខណៈគាំទ្រនឹងការបង្កហឹង្សាស្ទើររាល់ថ្ងៃពីលោកកូនរូបនេះ។
ហេតុការណ៍នេះបានអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង០៥នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
យោងតាមកំណត់ហេតុស្រង់ចំលើយរបស់អធិកាដ្ឋាននគរបាលក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ជនសង្ស័យពូកែខាងប្រើអំពើហឹង្សាក្នុងគ្រួសារឥតឈប់ឈរហើយត្រូវបានម្ដាយប្តឹងកំលាំងសមត្តកិច្ចនគរបាលឃាត់ខ្លួនឈ្មោះ យឹម នរិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ មានប្រពន្ធកូន ប្រុស ស្រីចំនួន ០៣នាក់ក្នុងបន្ទុកគ្រួសារ ។
ក្នុងកំណត់ហេតុរបស់អធិការដ្ឋាននគរបាលក្រុងបន្តថា ការឃាត់ខ្លួនបុរសសង្ស័យបង្កហឹង្សាក្នុងគ្រួសារឥតឈប់ឈរនេះ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ស្រីម្នាក់ឈ្មោះ យន់ អ៊ន អាយុ ៦៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-សង្កាត់ជាមួយគ្នា ហើយត្រូវជាម្ដាយបង្កើតនឹងជនសង្ស័យរូបនេះ នៅក្នុងពាក្យបណ្តឹងរបស់ស្រីជាម្ដាយបានរាបរបថា កូនប្រុសរបស់គាត់រូបនេះគេតែងតែផឹកស្រាស្រវឹងអ៊ួទីនួរជាប្រចាំ ហើយនៅពេលស្រវឹងម្ដងៗឌៀលខ្មេះ,ជេប្រចោ,ប្រមាថ,មើលងាយដល់កូន,ប្រពន្ធ,ឪពុកម្ដាយ,វាយកូន,ប្រពន្ធ,បំផ្លាញទ្រព្យសម្បាតិក្នុងផ្ទះ។ល។ ជាញឹកញាប់ដែលគ្មាននណាអាចទ្រាំបាន។
ប្រភពដដែលខាងលើនេះបន្តទៀតថា បញ្ហានេះកំពុងបំពេញសំណុំឯកសារបញ្ជូនខ្លួនជនសង្ស័យរូបនេះ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ប៉ឹម ពិន