ខេត្តឧត្តរមានជ័យ៖ រូបសំណាក់យាយម៉ៅ កែវពេជ្ររស្មី ដែលប្រជាពលរដ្ឋគោរពប្រណិប័តន៍ ដែលល្បីស័ក្តិសិទ្ធិ នៅចង្កេះភ្នំដងរ៉ែក ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ត្រូវបានជនមិនស្គាល់មុខ វាយកម្ទេចចោល។
តាមសេចក្តីរាយការណ៍ លោកអ៊ុំស្រី ឈ្មោះ គង់ លាត អាយុ៦៣ឆ្នាំ រស់នៅជិតកន្លែងកើតហេតុខាងលើ បាននិយាយថា នៅវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គាត់បានឃើញម៉ូតូ១គ្រឿង ម៉ាកសង់ C១០០ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នាពីរនាក់ មកឈប់រួចក៍ចុះពីលើសំដៅមករុញរូបសំណាកនេះឲ្យដួលរលំ ហើយវាយបំបែកឲ្យខ្ទេចខ្ទីរតែម្តង បន្ទាប់មក ក៏នាំគ្នាបើកម៉ូតូចេញទៅវិញបាត់អស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកត្រួតពិនិត្យ និងកំពុងស្រាវជ្រាវ តាមចាប់ជនខិលខូចទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ប៉ែន នួន