ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឃាត់ពលរដ្ឋ១០នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ល្ងាច កម្លាំងប៉ុស្តិ៍ភ្នំត្បាល់សហការ ជាមួយកម្លាំង ទាហានកងល្បាតទី៦វរៈ៤០៣បានចុះ ល្បាត ប្រទះឃើញនិងទប់ស្កាត់ពលរដ្ឋខ្មែរ ១០នាក់បម្រុងលួចឆ្លងដែនទៅកាប់ឈើ គ្រញូងក្នុងទឹកដីថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍ភ្នំ ត្បាល់ ។

មន្រ្តីចុះល្បាតខាងលើបានឲ្យដឹងថាប្រជា ពលរដ្ឋទាំង១០នាក់ដែលត្រូវបានទប់ ស្កាត់បម្រុងឆ្លងដែនចូលទៅកាប់ឈើ ដោយខុសច្បាប់នៅក្នុងទឹកដីថៃមាន ឈ្មោះ ខាត់ វិត ភេទប្រុស អាយុ៣១ឆ្នាំ, ឈ្មោះ វ៉ាន់ ម៉ៅង ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះ ខាត តក់ ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះ ជីម សុលីម ភេទប្រុស អាយុ ៣០ឆ្នាំ, ឈ្មោះ កាង ភាព ភេទប្រុស អាយុ២៨ឆ្នាំ, ឈ្មោះ លិញ ពីន ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ជុំ ណុំ ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ ខាត ជូត ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះ ខាត ធា ភេទប្រុស អាយុ១៤ឆ្នាំ, ឈ្មោះ កន សេម ភេទប្រុស អាយុ២៤ឆ្នាំ ។ អ្នកទាំងអស់គ្នានេះ រស់នៅភូមិទួលសាលាត្រពាំងប្រីយ៍ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ ពួកគេត្រូវបានអប់រំណែនាំនៅអង្គភាពទីបញ្ជាការ ៤០៣ហើយប្រគល់ឲ្យលោកមេឃុំទទួល យកបញ្ជូនទៅលំនៅឋានវិញ ។

គួរបញ្ជាក់ថាកន្លងទៅប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានលួចឆ្លងដែនចូលទៅ ក្នុងទឹកដីថៃដើម្បីកាប់ឈើប្រណីតហើយត្រូវបានទាហានថៃបាញ់សម្លាប់ជាបន្ត បន្ទាប់ និងចាប់ខ្លួនដាក់ពន្ធធាគារនៅក្នុងប្រទេសថៃទៀតផង។ ទោះបីជាមានបញ្ហាបែបនេះកើតឡើងក៏ដោយប្រជាពលរដ្ឋ មួយចំនួនតូចនោះនៅតែប្រថុយប្រថាន ប្រកបមុខរបរដ៏គ្រោះថ្នាក់នេះទៀតទាំងដែល ដឹងថា ស្លាប់ចោលប្រពន្ធកូនក្តី ។ ដូច្នេះ ប្រជាពលរដ្ឋមួយចំនួនតូចដែលប្រកបរបរខុសច្បាប់ និងគ្រោះថ្នាក់ដល់អាយុជីវិត ព្រមទាំងធ្វើឲ្យព្រាត់ប្រាសប្រពន្ធកូននេះ គួរតែលះបង់ហើយងាកមកមើលប្រជា ពលរដ្ឋខ្មែររាប់លាននាក់ដែលគេប្រកប មុខរបររស់បានដ៏សុខសាន្ត ហើយមិន ប្រឈមនឹងគ្រោះថ្នាក់ស្លាប់ចោលប្រពន្ធកូន ៕ សហការី

1


ចែករំលែក៖