ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចម្រុះចុះអនុវត្តសាលក្រមដីទំនាស់មួយកន្លែងតែបរាជ័យបន្ទាប់ពីអ្នកចាញ់ប៉ងសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាននគរបាល អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ និងមន្រ្តីសាលាដំបូងរាជធានី ភ្នំពេញ បានចុះទៅអនុវត្តសាលក្រម រឹបអូសយកដីនិងផ្ទះមួយកន្លែង ទៅឲ្យអ្នកឈ្នះក្ដី បន្ទាប់ពី មានទំនាស់គ្នាដ៏រ៉ាំរ៉ៃ រវាងបងថ្លៃនិងប្អូនថ្លៃ ហើយកម្លាំងបាននាំរថយន្តពន្លត់អគ្គីភ័យ២គ្រឿង ទៅជាមួយផង ប៉ុន្តែការចុះអនុវត្តនោះត្រូវទទួលបរាជ័យ បន្ទាប់ពីអ្នកចាញ់ ប៉ងសម្លាប់ខ្លួននិង សុខចិត្តស្លាប់នៅលើដី នោះ។ការចុះអនុវត្តសាលក្រមនោះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលដីទំនាស់ខាងលើនោះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

ភាគីអ្នកចាញ់ក្ដី ជាមន្រ្តីនគរបាលមួយរូប មានឋានន្តរសក្ដិជាអនុសេនីយ៏ឯក បានប្រាប់ថា គាត់ឈ្មោះគង់ គាត់មានជម្លោះរឿងដីធ្លីនោះ ជាមួយនិង ប្អូនថ្លៃស្រីរបស់គាត់ម្នាក់ ឈ្មោះ អឿន សុខគា អាយុជាង៤០ឆ្នាំ។ទំនាស់នោះផ្ដើមចេញពីការលោភលន់ របស់ប្អូនថ្លៃស្រីនេះ ដែលបានយកដីរបស់គាត់ទៅលក់ឲ្យអ្នកផ្សេង ប៉ុន្តែគាត់បានជំទាស់ មិនព្រមប្រគល់ដី របស់ខ្លួននេះ ទៅឲ្យអ្នកទិញនោះ ទើបឈានដល់ការក្ដីក្ដាំគ្នាដល់ សាលាដំបូងរាជធានីភ្នំពេញ ហើយសាលា ដំបូងខាងលើ បានកាត់ក្ដីឲ្យអ្នកទិញឈ្នះទាំងមិនបានស៊ីបពីប្រវត្តិ ដីនោះឲ្យបានច្បាស់លាស់ជាមុនសិនទេ មិនតែប៉ុណ្ណោះ បានចេញសាលក្រមរឹបអូស បង្ខំឲ្យគាត់និងក្រុមគ្រួសារ ចេញពីដីនោះ ព្រមទាំងមានកម្លាំង សមត្ថកិច្ចចម្រុះ ចុះធ្វើការអនុវត្តជាបន្តបន្ទាប់៣ទៅ៤លើកមកហើយ ប៉ុន្តែមិនបានសម្រេចរហូត ព្រោះគាត់ បានក្រាញននៀល មិនព្រមចាកចេញពីដីនោះឡើយ។

នគរបាលចាញ់ក្ដី រូបនោះបានបន្តថា កាលពីឆ្នាំ២០០៤ គាត់និងប្រពន្ធបានទៅទិញដីនោះមានទំហំ១០៨០ ម៉ែត្រការ៉េ ក្រោយមកមានរឿងរ៉ាវមួយចំនួននៅក្នុងគ្រួសារទើប គាត់និងប្រពន្ធបានសម្រេចចែកផ្លូវលែងលះ គ្នា និងបានចែកដីនោះជាពីរចំណែកស្មើរគ្នា ហើយប្រពន្ធរបស់គាត់បានទរស់នៅឯខេត្តតាកែវ និងបានឲ្យគាត់ជាអ្នកឈរឈ្មោះ កាន់កាប់ដីនោះជំនួស។ចំណែកឯគាត់បានឲ្យប្អូនប្រុសបង្កើត ឈ្មោះគង់ ស៊ីនាង និងប្រពន្ធរបស់គេឈ្មោះ អឿន សុខគា ទៅរស់នៅជាមួយបានជួយមើលថែកូនរបស់គាត់ផង ព្រោះគាត់ជាប់រវល់ធ្វើការ លុះក្រោយ មកទៀតប្អូនថ្លៃគាត់បាន សុំខ្ចីប្លង់ដីយកទៅដាក់បញ្ចាំធនាគារ ដើម្បីយកមករកស៊ីនិងបានឲ្យគាត់ផ្ទេរសិទ្ធិ ឲ្យ គាត់ក៏យល់ព្រម ព្រោះអាណិតប្អូន ហើយប្អូនសន្យាថាផ្ទេរសិទ្ធិឲ្យវិញ។លុះក្រោយពេលបានប្លង់ដល់ដៃ ប្អូនគាត់និងប្រពន្ធបានចាកចេញទៅរកស៊ីនៅខាងក្រៅ បាត់ជា១ឆ្នាំស្រាប់តែឃើញតែប្អូនថ្លៃស្រីត្រឡប់មក វិញម្នាក់ឯង ចំណែកប្អូនប្រុសបង្កើត របស់គាត់មកឃើញមកជាមួយឡើយ ពេលនោះគាត់សួររកប្អូនបង្កើត ស្រាប់តែឈ្មោះអឿន សុខគា ជាប្អូនថ្លៃប្រាប់ថា ស្លាប់បាត់ហើយ ដោយមិនដឹងថា ត្រូវនាងសម្លាប់ ចោលឬបែបណានោះទេ មិនតែប៉ុណ្ណោះក៏បានធ្លាយរឿងយកដីគាត់នេះ ទៅលក់ឲ្យអ្នកផ្សេងថែមទៀត ៕ សុខាសែនជ័យ

image4 image1 image2


ចែករំលែក៖