ភ្នំពេញ៖ បុរសម្នាក់បានយកអំបែងកញ្ចក់ផ្ទះមកចាក់ពោះធ្លាយពោះវៀនខ្លួនឯងនិងចាក់ប្រពន្ធអោយរងរបួស ដោយសារតែបុរសនោះមកសុំរួមរស់ជាមួយគ្នាវិញ ក្រោយបែកបាក់គ្នាអស់រយះពេល បីឆ្នាំ ។
ករណីនេះបានបង្កអោយមានការភ្ញាក់ផ្អើលអ្នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦ ចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
។
តាមសំដីពីស្ត្រីម្នាក់ឈ្មោះ សុទ្ធ ស៊ីណា អាយុ ៣១ឆ្នាំត្រូវជាសាច់ញាតិខាងប្រពន្ធបានអោយដឹងថា ២នាក់ប្តីប្រពន្ធខាងលើនេះមានកូន២នាក់និងបានលែងលះគ្នាជាង៣ឆ្នាំហើយដោយសារតែខាងប្តីលួចទៅមានប្រពន្ធចុងមួយទៀត ចុះចោលប្រពន្ធដោយគ្មានដំណឹង ហើយមុនពេលកើតហេតុម៉ោងប្រហែល៩យប់ ជនបង្កជាប្តីបានមកផ្ទះកើតហេតុហើយសុំត្រូវជាមួយប្រពន្ធវិញដោយសន្យាថានិងកែខ្លួនលែងដើរលេងមានស្រីញីទៀតហើយតែខាងប្រពន្ធមិនព្រម បន្ទាប់មកខាងប្តីក៏បានសុំកូនពៅមួយយកទៅចិញ្ចឹម ខាងប្រពន្ធនៅតែមិនព្រមអោយ ធ្វើអោយប្តីខឹងនិងបានគំរាមសំលាប់ចោលទាំងអស់ ។ ពេលនិយាយចប់ជនបង្ករបានយកកាំបិតមកចាក់ប្រពន្ធរងរបួសធ្ងន់ ។
ពេលដែលអ្នកជិតខាងលឺសូរសំលេងកូនក្មេងយំក៏បាននាំគា្នសំរុកចូលក្នុងផ្ទះដើម្បីយកស្ត្រីជាប្រពន្ធរងរបួសទៅពេទ្យ ចំណែកជនបង្កបានរត់ឡើងទៅលើជាន់ឡៅតឿ ចងកសំលាប់ខ្លួនតែមិនស្លាប់ ហើយបានវាយបែកកញ្ចក់ទ្វារបង្អួចព្រមទាំងយកអំបែងដែលបែកនោះមកចាក់ពោះខ្លួនឯងធ្លាយពោះវៀនមកក្រៅ និងបានគប់អំបែងកញ្ចក់មកក្រោមសំដៅអ្នកជិតខាងដែលឈរមើលនៅក្បែរនោះ ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ខ្លួនជនបង្ក តែដោយសារជនបង្ករបួសធ្ងន់សមត្ថកិច្ចក៏បានទាក់ទងរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ និងរងចាំចាត់ការតាមនិតិវិធីច្បាប់តាមក្រោយ ពេលជនរងគ្រោះនិងប្តីជាជនបង្កចេញពីពេទ្យ ៕ ថាច់ យ៉ាត