ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានជំងឺសរសៃប្រសាទកាប់បុរសអ្នកកាប់អុសលក់ស្លាប់ និងប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលអ្នកស្រុកអះអាងថា មានសតិមិនប្រក្រតី(សរសៃប្រាសាទ)បានយកកាំបិតលៀមដងវែង កាប់ប្រហារទៅលើបុរសចំណាស់ម្នាក់ត្រូវចំគល់ ក បណ្តាលឲ្យមុតរយះជ្រៅបាញ់ឈាមស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម និងស្ត្រីជាប្រពន្ធជនរងគ្រោះ ក៏ត្រូវជនកំណាចនោះកាប់ត្រូវគល់ ក រងរបួសធ្ងន់គួរសម ។

ហេតុការណ៍មនុស្សឃាតនេះបានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភ្នំ ត្រងោល ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីមនុស្សឃាតនេះភ្លាមៗគេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដដែលឈានទៅដល់ការប្រើអំពើហិង្សាកាប់សម្លាប់មនុស្សមិនញញើតដៃនេះនៅឡើយទេ ។ ព្រោះក្រោយកើតហេតុ ជនសង្ស័យដែលបានរត់គេចខ្លួនបាត់ ខណៈបុរសជាប្តីបានស្លាប់ដេកក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានគេស្គាល់មានឈ្មោះ ព្រំ កិន ភេទប្រុស អាយុ58ឆ្នាំ (មិនស្គាល់សាវតាជាតិច្បាស់លាស់ និង ជាជនមាន សតិមិនប្រក្រតី)បានប្រើកាំបិតលៀម ដងឈើវែងកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ុក វណ្ណថា ភេទប្រុស អាយុ66ឆ្នាំ មុខរបរកាប់អុសលក់ ត្រូវចំគល់ ក ខាងក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ក្រោយពេលកាប់សម្លាប់បុរសជាប្តីហើយ ជនសង្ស័យបានស្ទុះទៅកាប់ស្ត្រីជាប្រពន្ធជនរងគ្រោះម្នាក់ទៀតឈ្មោះ អឿន សុខា អាយុ32ឆ្នាំ ត្រូវជាប្រពន្ធត្រូវចំគល់ ក ខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចជនគ្រោះឲ្យស្លាប់ និងរបួសរួចហើយបានគេចខ្លួនបាត់ ។ បច្ចុប្បន្នក្រុមសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ

img_0354 img_0351 img_0352 img_0353


ចែករំលែក៖