ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់បាញ់សម្លាប់ខ្លួនក្រោយមានទំនាស់តិចតួចជាមួយប្រពន្ធ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ដ្រីយោធាម្នាក់នៅ អង្គភាពកា៨២បានបាញ់សម្លាប់ខ្លួនក្រោយ ពីមានជម្លោះបន្តិចបន្តួចជាមួយប្រពន្ធដែលករណីនេះបានកើតឡើងនៅចំណុចរោង មាន់ស្ថិតក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមន្ដ្រីយោធាដែលបាញ់សម្លាប់ខ្លួនឈ្មោះ ម៉ាក់ គឹមហាក់ អាយុ៤៩ឆ្នាំ មានឋានន្តរ ស័ក្តិអនុសេនីយ៍ឯក ហើយអាវុធដែលបាញ់សម្លាប់ខ្លួនចំក្រោមគុម្ពត្រចៀកនោះម៉ាក K59 លេខ៥៥៥៥ មានលិខិតបញ្ជាបេសក កម្មលេខ៨៥ ទ.ប.ទ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៦ មាន ប្រពន្ធឈ្មោះ ហេង គីមអេង អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជា មួយគ្នា ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺលោក សំ សាមួន បានឲ្យដឹងថា ក្រោយពីមានការ សួរនាំពីម្ដាយក្មេក និងប្រពន្ធជនរងគ្រោះ ពួកគេបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានទៅខេត្តសៀមរាបក៏ជួប ករណីគ្រោះថ្នាក់ចរាចរណ៍ហើយបាន ចំណាយលុយអស់ច្រើនទើបពេលត្រឡប់មកផ្ទះវិញក៏មានទំនាស់ពាក្យសម្ដីគ្នាបន្ដិចបន្ដួចជាមួយប្រពន្ធនៅវេលាម៉ោង៧យប់។ លុះដល់ម៉ោងកើតហេតុប្រពន្ធគ្រាន់តែឮសំឡេងអាម៉េកាំភ្លើង និងស្នូរផ្ទុះក៏ស្ទុះទៅមើលទើបមានការភ្ញាក់ផ្អើលដឹងថាប្ដីបាញ់សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។

ស្ត្រីជាភរិយាបានឲ្យនគរបាលដឹងថា គាត់បានស្តីបន្ទោសដាក់ប្តីតិចតួចខ្លះដែរ ដោយថា ធ្វើការធ្វេសប្រហែសបណ្តោយ ឲ្យមានរឿងកើតឡើង។ ការនិយាយស្តី បន្ទោសនេះគាត់មិននឹកស្មានថា ប្តីតូចចិត្តដល់ថ្នាក់ហ៊ានធ្វើអត្តឃាតចោលប្រពន្ធ កូនបែបនេះឡើយ ។

ក្រោយកើតហេតុក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗផងដែរ។ បន្ទាប់ពីពិនិត្យនិងធ្វើកំណត់ ហេតុរួចសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុបានបន្ទោសទៅលើជនរងគ្រោះ ថា មិនគួរគិតខ្លីព្រោះតែរឿងបន្តិចបន្តួច នោះទេ ។ ម្យ៉ាងទៀតលុយកាក់យើងអាច រកបាន តែទោះបីជាយើងមានលុយច្រើន ប៉ុនណាក៏មិនអាចរកទិញជីវិតបានដែរ ៕ សេនាស័ក្តិ

as-2


ចែករំលែក៖