ក្រុងប៉ោយប៉ែត ៖ មន្ត្រី ក៏ដូចជាសមត្ថកិច្ចបាននាំគ្នារអូរទាំថា បន្ទប់ទឹកនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានចាក់សោ ជាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិយំអត់ចេញទេ ព្រោះគ្មានកន្លែងបត់ជើងតូច ធំអ ស់រយៈពេលជិត១៥ថ្ងៃមកហើយ ។
សមត្ថកិច្ចនៅទីនោះបង្ហើបប្រាប់តិចៗថា មូលហេតុបន្ទប់ទឹកនៅទីស្នាក់ការច្រកទ្វារព្រំដែនត្រូវបិទទ្វារចាក់សោ ព្រោះអត់ខ្វះលុយឲ្យថ្លៃទឹក ដូច្នេះក្រុមហ៊ុនគេមកបិទមិនឲ្យប្រើប្រាស់ ក៏ដោយសារមិនមានថវិកាទូទាត់ឲ្យថ្លៃទឹកអស់រយៈពេល៦៨ខែមកហើយ ។ និយាយជារួមចាប់ផ្ដើមជំពាក់ថ្លៃទឹករបស់ក្រុមហ៊ុនគីចាប់តាំងពីផ្តើមកសាងអគារស្នាក់ការ កន្លងមកម៉្លេះ ។
ប្រភពបញ្ជាក់ថា ការមិនទូទាត់ឲ្យថ្លៃទឹកឲ្យក្រុមហ៊ុនសរុបមានទឹកប្រាក់ដល់ទៅ២៧លានរៀល ។ ចំណែកថ្លៃភ្លើងសរុបចំនួន៥០លានរៀល ឯណោះ ។ ថ្ងៃនេះ ដាច់ទឹកបន្តិចទៀតអាចនឹងដាច់ភ្លើង ប្រសិនបើមិនមានប្រាក់ទូទាត់ឲ្យក្រុមហ៊ុន ទឹកនឹងភ្លើងនោះ ។
ប្រភពបន្តថា មន្ត្រីធ្វើការនៅទៅនោះខ្មាស់គេខ្លាំងណាស់ ។ ម្យ៉ាងចំពោះភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកប្រទេកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីបំពេញឯកសារចេញចូល និងរង់ចាំសំចតនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ភ្ញៀវខ្លះ ចង់យំ ព្រោះអត់បន្ទប់ទឹកអត់ បង្គន់។ ចំពោះមន្ត្រីនៅទីនោះ កាលបើអាចបណ្តោះទុក្ខសត្វបាន ព្រោះតែស្គាល់គេស្គាល់ឯង ចេះតែសុំគេបត់ជើងទៅ តែចំពោះភ្ញៀវ មិនដឹងទៅបត់ជើងនៅទីណាទេ ជួនក៏ដើរសុំ និងរកកន្លែងបត់ជើងដូចមន្ត្រី ផងដែរ ។ មន្ត្រីដដែលបន្តថា បើនិយាយពីនៅក្នុងបន្ទប់វិញជះក្លិនស្អុយចេញមកក្រៅ អ្នកមាន សុខភាពល្មមៗ ខ្យល់គរក៏មានដែរ ។
មន្ត្រីដដែលបានសំណូមពរសួមឲ្យអាជ្ញាធរពាក់ពន្ទ័ មេត្តាពិនិត្យមើលឡើងវិញបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងបន្ទប់អនាម័យ ព្រោះច្រកទ្វារអន្តរជាតិ មិនមែនច្រករបៀងនោះទេ ហើយបើនៅបន្តបែបនេះទៀតខ្មាស់ភ្ញៀវបរទេសស្លាប់ហើយ ព្រោះនៅខាងប្រទេសគេបន្ទប់ ទឹកសឹងដេកបាន ។
លោកវួច អូន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិនេះ មានប្រសាសន៍ថា ដាច់ទឹកនេះ ព្រោះគេផ្ដាច់ ដោយសារតែមិនបានបង់ប្រាក់ឲ្យគេ៦៧ខែមកហើយ ។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះលោកនឹងធ្វើសំណើស្នើសុំប្រពន្ធ័ទឹកគេហើយ ប៉ុន្តែគេមិនទាន់ឆ្លើយតប មិនមែនថា យើងមិនដោះស្រាយទេ តែគេឲ្យយើងបង់បំណុលចាស់៦៧ខែសិន ដែលមានទឹកប្រាក់២៧លានរៀល ។ ចំណែកថ្លៃភ្លើង ក៏ជំពាក់គេពីមុនមកដែរ តែមិនដឹងជំពាក់ប៉ុន្មាន ព្រោះលោកទើបតែមកនៅបានរយៈពេល១០ខែ ៕ វណ្ណា