ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ទើបលែងប្តី ហើយត្រូវ​គ្រួសារ​ស្តីបន្ទោស​ រត់ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​កាត់ឈ្មោះ​ចេញពី​បញ្ជី​គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារតែខឹងប្តីមានស្រី ទើបលែងលះគ្នា ដោយពិបាកចិត្ត គិតច្រើនធ្វើឲ្យសតិវង្វេងម្តងៗ រើកកាយឥវ៉ាន់ក្នុងផ្ទះ ត្រូវបានប្អូនប្រុសវាយ ខឹងចិត្ត រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅសុំឲ្យជួយកាត់ឈ្មោះចេញពីបញ្ជីគ្រួសារ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរួបនោះបានរៀបរាប់ថា រួបគាត់បានលែងលះគ្នាជាមួយប្តីដាច់ស្រឡះអស់ហើយ ដោយសារតែខឹងប្តីគាត់មានស្រីថ្មី ហើយពេលមកដល់ផ្ទះនោះ ស្ត្រីរូបនេះបាននិយាយរឿងរ៉ាវប្រាប់ក្រុមគ្រួសារ ក៏ត្រូវក្រុមគ្រួសារស្តីបន្ទោសថែមទៀត ធ្វើឲ្យគាត់ដែលកំពុងតែពិបាកចិត្តស្រាប់ផងនោះ កើតក្តីមួម៉ៅ ក្តៅក្រហាយចិត្ត ក៏បានរើកកាយរបស់របរក្នុងផ្ទះ និងធ្វើឲ្យបែកទូកញ្ចក់ខ្ចាយពេញផ្ទះ ។ ឃើញបែបនេះ ធ្វើឲ្យប្អូនប្រុសខឹង ក៏បានវាយបងស្រីរូបនោះ ធ្វើឲ្យគាត់កាន់តែតូចចិត្ត ក៏បានយំបណ្ដើររត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយកាត់ឈ្មោះគាត់ចេញពីបញ្ជីគ្រួសារដោយសារតែគ្មានអ្នកយល់ពីអារម្មណ៍របស់គាត់ ។

ក្រុមគ្រួសាររបស់ស្ត្រីខាងលើបានប្រាប់ឲ្យដឹងថា ស្ត្រីរូបនេះ មានសតិមិនប្រក្រតី ធ្វើទុក្ខម្តងៗនិយាយគ្នាមិនស្តាប់ទេ បើសិនជាថ្ងៃណា មិនធ្វើទុក្ខវិញ ជាមនុស្សសុភាពរាបសារណាស់ ។ កន្លងមកថ្មីៗនេះ ដោយសារតែគាត់ខូចចិត្តនឹងរឿងប្តីមានស្រីថ្មី ទើបលែងលះគ្នា ធ្វើឲ្យគាត់មិនសូវសប្បាយចិត្ត ទើបមានរឿងបែបនេះកើតឡើង ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបាននាំនាងត្រឡប់ទៅផ្ទះវិញ តែស្ត្រីរូបនោះមិនព្រមទៅជាមួយគ្រួសារឡើយ ដោយបម្រុងចង.កសម្លាប់ខ្លួន និងដើរកាត់ថ្នល់ទៅវិញ ទៅមក ដោយមិនខ្លាចរថយន្តបន្តិចឡើយ រហូតដួលសន្លប់ទើបក្រុមគ្រួសារនាំរូបគាត់ត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖