ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សUMNO ម៉ាឡេសុី

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមជាកិត្តិយក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO ក្រោម អធិបតីភាព របស់ លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្ស នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែល នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ ថ្ងៃទី ៣ ធ្នូ ២០១៦។

នៅអាកាសយដ្ឋានអន្ដរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ វិច្ឆិកា លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ថ្ងៃនេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចំនួន១៣ នាក់ បានទៅចូលរួម ក្នុងមហាសន្និបាតប្រចាំ ឆ្នាំរបស់គណបក្សUMNO គឺតប តាមការអញ្ជើញរបស់អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNOដែលជាគណបក្សកាន់អំណាច នៅប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ តាមក្រោយបញ្ចប់នៃមហាសន្និបាតបក្សនេះលោកនិង ទស្សនកិច្ចជួបជាមួយនឹងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មម៉ាឡេសីុក្រុមប្រឹ ក្សាពាណិជ្ជកម្មរដ្ឋជូហ៊ូ ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ បណ្តាក្រុមហ៊ុននិងសហករដែលកំពុងដំណើរការវិនិយោគ អចលនទ្រព្យ សណ្ឋាគារ ខូនដូរ សេវាកម្មកម្លាំងពលកម្ម និងបណ្តាអង្គការ សមាគមឥស្លាម ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ និងជំរុញពីសក្តានុពលកំណើនសេដ្ឋកិច្ចក៏ដូច ជា ដើម្បីកៀងគរ និង ជម្រាប់ ពីគោលនយោបាយគាំទ្រការពារ អ្នក វិនិយោគទុនបរទេស ដែលបានមកបណ្ដាក់ទុនរកសុីនៅ កម្ពុជា និងផ្ដល់ឱកាសឲ្យអ្នកវិនិទុន ម៉ាឡេសុី ឲ្យចាប់អារម្មណ៍ មកវិនិ យោគនៅកម្ពុជា ឲ្យបានច្រើន បន្ថែមទៀត ៕ សំរិត

image4 image1 image2 image3


ចែករំលែក៖