ខេត្តស្វាយរៀង ៖ បុរសល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ខណៈដែលស្រវឹងស្រាជោក នឹកចង់រួមភេទពេក ទៅចាប់ក្មេងស្រីដែលនៅភូមិជាមួយគ្នា ហើយបានប្រើហិង្សាវាយបន្ថែមទៀត ព្រមទាំងធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រួចអូសយកទៅជ្រមុជទឹកស្រះខាងក្រោយផ្ទះបំណងបំបិទភស្តុតាង តែសំណាងល្អ ត្រូវបានម្តាយនាងមកទាន់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រំ សាវិន ហៅភេទ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ន.ស.ម.ល អាយុ១៥ឆ្នាំ ។
ប្រភពបន្តថា មុនពេលកើតហេតុ បុរសជនសង្ស័យបានផឹកស្រានៅផ្ទះអ្នកភូមិរហូតស្រវឹងជោក ហើយក៏ដើរត្រឡប់ទៅផ្ទះវិញ ខណៈដើរដល់ផ្ទះនារីរងគ្រោះនឹកឃើញចង់រួមភេទខ្លាំង ក៏ឡើងទៅលើផ្ទះក្មេងស្រីដែលកំពុងដេកនៅម្នាក់ឯង រួចចូលទៅធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។
ក្រោយពីរំលោភបានសម្រេចហើយ ជនសង្ស័យបានវាយក្មេងរងគ្រោះរហូតសន្លប់ និងអូសនាងយកទៅជ្រមុជទឹកស្រះខាងក្រោយផ្ទះបំណងសម្លាប់បំបិទមាត់ តែចៃដន្យពេលនោះត្រូវបានម្តាយនាងមកទាន់ ក៏ស្រែកឆោឡោភ្ញាក់ផ្អើលដល់អ្នកជិតខាង រហូតដឹងដល់សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានតែម្តង ។ បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់កសាងសំណុំរឿងមកកាន់ស្នងការនគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន