ខេត្តកណ្តាល: បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងគំរាមកំហែងជីវិតមនុស្សជារៀងរាល់ថ្ងៃភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស បានធ្វើឲ្យរាជរដ្ឋាភិបាលមានការព្រួយយ៉ាងខ្លាំខាត់បង់ថវិការដ្ឋរាប់លានដុល្លារក្នុង១ឆ្នាំនោះ មកដល់ពេលនេះ ករណីគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល គ្រាន់តែថតចុះប៉ុណ្ណោះ ដោយឡែក មធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរត្រូវបានរក្សាទុកនៅតាមអធិការដ្ឋាននានាទូទាំប្រទេស អធិការដ្ឋានខ្លះរកកន្លែងទុកមិនបានផងធ្វើអោយលោកអធិការមួយចំនួនមួម៉ៅក្តៅក្រហាយ ដោយសារសំណុំរឿងគ្រោះថ្នាក់មួយចំនួនបញ្ជូនទៅដល់ស្ថាប័នតុលាការ តែខាងតុលាការមានការយឺតយ៉ាវក្នុងចាត់ការសំណុំដូច្នេះហើយបានមធ្យោបាយមួយចំនួនទុកទាល់តែពុកផុយ ស្មៅដុះជិត ។
ដូចជានៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ មធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរជាច្រើនគ្រឿងត្រូវបានរក្សាទុករកកន្លែងដាក់មធ្យោបាយផ្សេងៗទៀតស្ទើមិនបាន សូមបីតែមន្ត្រីនគរបាលបំរើការនៅក្នុងអង្គភាពក៍រអ៊ូរទាំងដែរ ដោយសារសំណុំរឿងទាំអស់ស្ថិតនៅសាលាដំបូងខេត្តកណ្តាល ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា នៅឆ្នាំនេះករណីគ្រោះថ្នាក់ចរាចរនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយមានការថយចុះ ប៉ុន្តែមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរមានជាច្រើនគ្រឿងត្រូវបានរក្សាទុក ស្ទើតែពេញបរិវេណអធិការដ្ឋានទៅហើយ ដោយសារសំណុំរឿងភាគច្រើនស្ថិតនៅក្នុងស្ថាប័នតុលាការមិនទាន់ជំរះ ហើយមធ្យោបាយមួយចំនួនទៀតខាងស្នងការដ្ឋាននគរបាលខេត្តកណ្តាលផ្ញរក្សាទុកឥញ្ចឹងហើយបានបរិវេណអធិការដ្ឋានពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ ។
ដោយឡែកនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រីវ៉ែន សុវិន ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរបានប្រាប់ដូច្នេះថា នៅភូមិសាស្ត្រខេត្តកណ្តាលឆ្នាំនេះករណីគ្រោះថ្នាក់ចរាចរមានការថុចុះច្រើន ហើយគ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារកត្តាមនុស្សច្រើនជាកត្តាមធ្យោបាយ ចំពោះមធ្យោពាក់ព័ន្ធបទល្មើសចរាចរដែលរក្សាទុកនៅតាមអធិការដ្ឋានក៍ដូចជានៅស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿងនេះស្ថិតនៅលើការសម្រេចរបស់តុលាការសមត្ថកិច្ចមិនអាចយកចេញបានទេបើគ្មានការសម្រេចពីតុលាការ បញ្ហាយឺតយ៉ាវក្នុងការចាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរនៅតុលាការនេះ កន្លងមកលោកធ្លាប់បានចូលរួមប្រជុំជាមួយក្រសួងយុត្តិធម៍ដើម្បីរិះរកវិធីចាត់ការសំណុំគ្រោះថ្នាក់ចរាចរអោយបានឆាប់ផង តែមកដល់ពេលពុំទាន់មានដំណោះនៅឡើយទេ សំណុំរឿងកាន់ច្រើនទៅ ចំណែកមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរក៍កាន់ច្រើនទៅៗផងដែរ ។
រហូតដល់ទីធ្លាអធិការដ្ឋានខ្លះចង្អៀតរកកន្លែងទុកស្ទើតែគ្មាន នេះហើយជាបញ្ហាប្រឈមទៅថ្ងៃមុខប្រសិនបើសំណុំរឿងគ្រោះថ្នាក់ចរាចរនៅតុលាការមិនព្រមចាត់ការអោយឆាប់ទេនោះ ជាមួយគ្នានេះក្នុងនាមសមត្ថកិច្ចទទួលការងារជំនាញសណ្តាប់ធ្នាប់ចរាចរស្នើសុំអោយស្ថាប័នតុលាការជួយពន្លឿនចាត់សំណុំរឿងគ្រោះថ្នាក់ចរាចរអោយបានរលូនផង ព្រោះឥឡូវនេះទីធ្លាស្នងការដ្ឋាន និងអធិការដ្ឋានគ្រប់ស្រុកពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរដែសំណុំរឿងទាំងអស់កកស្ទះនៅតុលាការមិនទាន់ចាត់ការ ៕សណ្តោស