ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តដឹកភេសជ្ជៈបុកឲ្យរងការខូចខាតតែសំណាងល្អ មិនមានគ្រោះថ្នាក់ដល់ម្ចាស់នោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ៥៨P ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកអ៊ែប្លែក ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1I 0874 បើកបរដោយបុរសម្នាក់ តាមផ្លួវភ្នំពេញ ហាណូយក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវទៅខាងឆ្វេងសំដៅទៅផ្លូវ៥៨P ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្តដឹកភេសជ្ជៈមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C 2994 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកក្នុងទិសដៅពីជើងទៅត្បូង តាមផ្លួវភ្នំពេញ ហាណូយចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកនឹងម៉ូតូ តែសំណាងល្អម្ចាស់លោតចេញទាន់ ទើបមិនបង្កគ្រោះថ្នាក់ដល់ខ្លួន គ្រាន់តែខូចខាតម៉ូតូបន្តិចបន្តួចតែប៉ុណ្ណោះ ៕ តុង សីហា