ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើអារច្រើនម៉ែត្រគូបជាកន្លែងឈ្មួញលើកឡើងរថយន្តគ្មានការបង្រ្កាប

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រាយការណ៍មកថា ជាប្រចាំគេសង្កេតឃើញគំនរឈើអារលេខ០១ ជាកន្លែងទីតាំងដែលក្រុមឈ្មួញមកយមកស្តុកទុក ដើម្បីលើកឡើងរថយន្តដឹកទៅលក់បន្តជាច្រើនម៉ែត្រគូប ដោយគ្មានការបង្រ្កាបពីសំណាក់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើនោះឡើយ ដែលទីតាំងនោះ នៅមិនឆ្ងាយពីសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ និងផ្នែករដ្ឋបាលព្រៃឈើវាលវែងនោះឡើយ ដូច្នេះ ករណីនេះ ត្រូវបានគេសង្ស័យជាឆ្នាំងបាយរបស់ជំនាញ។

ប្រភពខាងលើបន្តថា ទីតាំងគំនរឈើអារលេខ០១យ៉ាងច្រើន សម្រាប់លើកឡើងរថយន្តទៅលក់ចែកចាយនោះ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចអូរដេកាលើដីចំការក្បែផ្ទះឈ្មោះ អឿន ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា គំនរឈើអារទាំងនោះជាប្រភេទឈើលេខ ០១ (កកោះ) គេអារជ្រុងមុខអង្កត់ផ្ចិតចាប់ពី ៣០សង់ទីម៉ែត្រទៅ ៥០សង់ទីម៉ែត្រជុំ ប្រវែង ០៣ម៉ែត្រទៅ ០៤ម៉ែត្រ និងជាសន្លឹកកម្រាស់ ១០សង់ទីម៉ែត្រ បន្ទារ ៣០សង់ទីម៉ែត្រទៅ ៥០សង់ទីម៉ែត្រ ប្រវែង០២ម៉ែត្រទៅ ០៤ម៉ែត្រ មានចំនួនប្រមាណ ១២០ទៅ១៥០ដុំឬសន្លឹក មិនក្រោមប្រមាណចំនួន ២៥ម៉ែត្រគូបនោះទេ ហើយគំនរឈើនេះគេឃើញដឹកចូលប្រមាណ ០៣ទៅ០៤ថ្ងៃកន្លងមកនេះ ឈើនេះគេនិងត្រៀមដឹកជំលាសចេញទៅលក់បន្តឆាប់ៗនេះឯង តាមរយៈរថយន្តធុនធំមិនក្រោម ៣០ម៉ែត្រគូបនោះទេ ម្យាងទៀតគេមិនអាចស្តុបទុកបានយូឬច្រើនពេកនោះឡើយ មួយទៀតទីតាំងនេះមិនមែនទើបតែកើតមាននៅពេលនេះនោះទេ គឺយូយាឆ្នាំកន្លងមកហើយគេពុំដែលឃើញមានការបង្រ្កាបសោះ ចំណុចនេះហើយជាឆ្នាំងឆាយរបស់មន្រ្តីជំនាញ ដែលមានស្នាក់ការសង្កាត់និងផ្នែកនៅក្បែនោះ។

ពាក់ព័ន្ធនឹងករណីប្រភពព័ត៌មានរាយការណ៍លើកឡើងខាងលើនេះ លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង បានឲ្យអ្នកកាសែតដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ថា បញ្ហាហ្នឹងលោកនឹងស្រាវជ្រាវ៕ ប៉ឹម ពិន

4 1 2 3


ចែករំលែក៖