ព័ត៌មានទាន់ហេតុការណ៍៖

បើកទ្វារថយន្តមិនប្រយ័ត្នត្រូវម៉ូតូមកដល់បុកខ្ទាតប្រមាណ៥ម៉ែត្ររងរបួសធ្ងន់ស្ត្រីម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានបើកទ្វារថយន្តមិនប្រុងប្រយត្ន័ បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកនឹងទ្វារថយន្តពេញទំហឹង ធ្វើឲ្យមនុស្ស និងម៉ូតូខ្ទាតរដូករណែលពេញផ្លូវ កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវលេខ ២១៦ ភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះថោង កន្និថា អាយុ៤២ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិសង្កាត់គយត្របែក ក្រុងស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាវេវ សេរីចាស់ ស្លាកលេខ ស្វាយរៀង ១A១៣១៦ ខូចខាតយ៉ាងដំណំ ។

រីឯអ្នកបើករថយន្តមានឈ្មោះ ឃុត សាម៉ុន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ និវត្តជន រស់នៅ ភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។ ប្រភពបន្តថា មុនកើតហេតុមានបុរសម្នាក់បើក រថយន្ដម៉ាក CRV ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២G ២៤៤៦ ឈប់ចតចិញ្ចើមផ្លូវ ហើយក៏បើកទ្វារថយន្ត ខណៈនោះ ស្រាប់តែមានម៉ូតូឈ្មោះ ថោង កន្និថា ភេទ ស្រី អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង បើកបរ ពីកើតមកលិច ចាប់ហ្វ្រាំងមិនទាន់ ក៏បុកនិងទ្វារថយន្តបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានឃាត់អ្នកបើករថយន្តមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ គឺរថយន្ដចតលើផ្លូវសាធារណៈបើកទ្វាររថយន្ដខ្វះការប្រុងប្រយ័ត្ន ទើបជួបករណីនេះ។ ចំពោះមធ្យោបាយម៉ូតូនិងរថយនទាំង២គ្រឿង្ដរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

s1


ចែករំលែក៖