ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជង់ប្លន់យកម៉ូតូទៀតហើយនៅក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់កំពុងជិះមូ៉តូមួយមា៉ក Zoomer-X ទើបតែមកពីដើរលេងហើយបានត្រឡប់ទៅផ្ទះវិញ តែទៅមិនទាន់ថល់ផងក៏ត្រូវជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីមួយដើមជិះមូ៉តូមកពីក្រោយហើយបានភ្ជង់ប្លន់យកមូ៉តូពីជនរងគ្រោះបានសម្រេចរួចជិះគេចខ្លួនដោយសុវត្តិភាព។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២នឹង៣០នាទីយប់ថ្ងៃទី២ខែធ្នូរឆ្នាំ២០១៦តាមបណ្តោយផ្លូវលេខ៣៤៨នៅស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឌួង សង្កា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរនិស្សិត ស្នាក់នៅផ្ទះជួលផ្លូវលេខ៩៧សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះមូ៉តូមួយមា៉ក Zoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្បំពេញ1FV.0325ទើបតែចេញមកពីដើរលេងហើយបានត្រឡប់ទៅផ្ទះវិញតែទៅមិនទាន់ដល់ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះមូ៉តូ២គ្រឿងមិនចាំមា៉កប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមកពីក្រោយហើយបានភ្ជង់ប្លន់យកមូ៉តូពីជនរងគ្រោះបានសម្រេចរួចជិះគេចខ្លួនដោយសុវត្តិភាព ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅបុ៉ស្តិ៍នគរបាលរដ្នបាលទួលស្វាយព្រៃ១តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា:ក្រោយពីស្ងាត់មួយរយះកន្លងមកឃើញថានៅក្នុងខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញចាប់ដើមមានបទល្មើស ចោរឆក់ ចោរប្លន់ ចោរលួច នឹងបទល្មើសផ្សេងទៀតហើយ ៕ ស រស្មី

1 3


ចែករំលែក៖