ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់គ្រាប់យុទ្ឋភ័ណមិនទាន់ផ្ទុះឲ្យអង្គការហាឡូត្រាស់យកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ គ្រាប់យុទ្ឋភ័ណមិនទាន់ផ្ទុះជាច្រើនគ្រាប់ ដែលសមត្ថកិច្ចទទួលពីពលរថ្ឋនាពេលកន្លងមក ត្រូវបានប្រគល់អោយអង្គការហាឡូត្រាស់យកទៅកម្ទេចចោលចៀសបង្ការកុំអោយកើតហេតុការណ៍អាក្រក់។

ការប្រគល់គ្រាប់នេះ ធ្វើឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹក នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់តែម្តង។

លោកវរសេនីយ៍ត្រីប៑ុត ប៑ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានអោយដឹងថា កម្លាំងរបស់លោកបានសហការជាមួយអង្គការហាឡូត្រាស្ត(HALO)ជាក្រុមស្រាវជ្រាវចំការមីននិងកំទេចគ្រាប់មិនទាន់ផ្ទុះបានធ្វើកាតប្រគល់និងទទួលនូវប្រភេទគ្រាប់មួយចំនួនមានដូចជាB63=09គ្រាប់-82Mm=03គ្រាប់-60Mm=02គ្រាប់-គ្រាប់បែក=02គ្រាប់ និង-គ្រាប់អេពេកា=01កេះ។

លោកអធិការបន្តថា គ្រាប់ទាំងនេះកម្លាំងសមត្ថកិច្ចរបស់លោកទទួលបានពីពលរដ្ឋដែលប្រទះឃើញតាមព្រៃនាពេលកន្លងមក។ក្រោយទទួលបានលោកបានយកមករៀបចំទុកដាក់យ៉ាងត្រឹមត្រូវនៅក្នុងបរិវេណអធិការស្រុកចៀសវាងខ្លាចកើតអាក្រក់ដែលបណ្តាលមកពីគ្រាប់ទាំងនេះ ។

តំណាងអង្គការហាឡូត្រាស់ ដែលចូលរួមទទួលគ្រាប់មិនទាន់ផ្ទុះទាំងនេះ ក៏បានអោយដឹងដែរថា ក្រោយទទួលយកគ្រាប់មិនទាន់ផ្ទុះពីសមត្ថកិច្ចស្រុកឱរ៉ាល់រួចមកខាងអង្គការមានគំរោងយកទៅកន្លែងសុវត្ថិភាពដើម្បីកំទេចចោល ៕ សេនាស័ក្តិ

as-1 as-2 as-3


ចែករំលែក៖