ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់យកក្រមាចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិស្នេហា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចអះអាងថា យកក្រមាចងកសម្លាប់ខ្លួននៅលើដើមស្វាយខាងលិចផ្ទះ ត្រូវបានគេសង្ស័យដោយសារមានវិបត្តិស្នេហា ប៉ុន្តែអ្នកខ្លះនិយាយថា បើមើលចំណងនៅក្នុងរូបភាពការចងកនេះ មិនអាចស្លាប់បាននោះទេ ដូច្នេះត្រូវបានគេសង្ស័យលើករណីនេះ អាចជាករណីឃាតកម្មច្រើនជាងធ្វើអត្តឃាតដោយខ្លួនឯង ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចដើមឈើស្វាយក្បែរផ្ទះជនរងគ្រោះប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិបង្គោល ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចឲ្យដឹងថា យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជួង សីហា អាយុ ២២ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍នេះ អាចបណ្ដាលមកពីយុវជនរូបនេះមានវិបត្តិសេ្នហា ព្រោះត្រូវបានគេដឹងថា គាត់មានសង្សារនៅឯខេត្តបាត់ដំបង ហើយគាត់បានចេញពីផ្ទះទៅបាត់រយៈពេល៣ទៅ៤ថ្ងៃមកហើយ តាមការនិយាយទូរស័ព្ទជាមួយមនុស្សស្រីបែបឈ្លោះប្រកែកគ្នា អាចទំនាស់ជាមួយសង្សារនោះឯង ហើយឃើញគាត់ប្រែប្រួលទឹកមុខស្រងួតស្រងាត់បែបមានទុកកង្វល់ រួចព្រលប់ មុនពេលកើតហេតុ ពេលហូបបាយរកមិនឃើញ ក៏នាំគ្នាឆោឡោដើររកទើបប្រទះឃើញចងកស្លាប់បែបនេះ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាមនោះ បានសហការគ្នាចុះទៅពិនិត្យលើសាកសព ប៉ុន្តែគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់សង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបសមត្ថកិច្ចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី។

ប៉ុន្តែទោះជាណាយ៉ាងក្តី ករណីនេះ មានមហាជនជាច្រើននាក់បានលើកឡើងថា តាមធម្មតាជនចងកធ្វើអាតឃាត បើចំណងទៅមុខអញ្ចឹងមិនស្លាប់នោះទេ ដូច្នេះបើយើងមើលដូចឃើញនៅក្នុងរូបភាពស្រាបនេះចំណងពិតជាទៅមុខ ហើយម្យ៉ាងទៀត រូបភាពគេថតមិនផុតចុងជើងនោះឡើយ ចំណុចនេះ ពិតជាមានការសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មនោះ៕
បឹុម ពិន

1 s


ចែករំលែក៖