ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿងបណ្តាលឲ្យមនុស្សចំនួនរងរបួសជាច្រើនអ្នក

ចែករំលែក៖

 
ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៨នាក់ បានរងរបួសធ្ងន់ និងស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបើកលឿនជ្រុលបុករះពេញទំហឹង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចសាលាក្តីខ្មែរក្រហម តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D1268 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដោយជែងជាមួយរថយន្តមួយគ្រឿងទៀត ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុក និងរថយន្តឡិចសីុសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2W2516 ហើយនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករះម៉ូតូចំណួន២គ្រឿងទៀត ដោយមួយគ្រឿងម៉ាកឌ្រឹម សង់ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW 0896. ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយរថយន្តបង្កបណ្តាលឲ្យមនុស្សប្រុស ស្រីចំនួនជិត៨នាក់ រងរបួសធ្ងន់ និងស្រាល ចំណែករថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ

image1 image2 image3 image4 image5


ចែករំលែក៖