ខេត្តកំពង់ស្ពឺះ ឈ្មួញរកស៊ីដឹកឈើល្បីឈ្មោះដុះស្លែ មិនដែលឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ពេលដូរមុខរបរ មកវះទូកុងតឺន័រ ត្រូវបាននគរបាលក្រសួងមហាផ្ទៃក្របួចជាប់ រួមនឹងបក្សពួក៩នាក់ទៀត ពាក់ពន្ធ័នឹងអំពើខុសច្បាប់ កាលពីវេលាម៉ោង០៧ និង៥០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅបរិវេណទីលានចាក់សំរាម តាមបណ្តោយផ្លូវលេខ៤៤ ស្ថិតក្នុងភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលបាននិយាយអោយដឹងថា ឈ្មួញឈើដែលដូរមុខរបរ ហើយនគរបាលឃាត់នោះមានឈ្មោះ ណុប ឌី អាយុ៣៦ឆ្នាំ ជាមេឈ្មួញរកស៊ីដឹកឈើ និងបក្សពួក៩នាក់ទៀត មានឈ្មោះ ១. ឈ្មោះជួនឡង់ឌី អាយុ៣៦ឆ្នាំ ២. ឈ្មោះធានផានហៅសាក់អាយុ ជួលផ្ទះនៅត្រពាំងថ្លឹង ៣. ឈ្មោះទុន ជាតិ អាយុ២៥ឆ្នាំអ្នកកាត់ជីភីអេស ទូរកុងទុយន័រនៅខេត្តកំពង់ចាម ៤. ឈ្មោះសំង៣ សារ៉េតអាយុ៥៦ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជាអ្នកផ្តល់ទីតាំងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទី៥ . ឈ្មោះសុខ ស័ង អាយុ១៩ឆ្នាំ ខេត្តកំពង់ស្ពឺអ្នកជួយរើឥវ៉ាន់ ៦. ឈ្មោះភួង សុខផល អាយុ៣៦ ឆ្នាំខេត្តកំពង់ស្ពឺអ្នកផ្តល់ទីតាំង ៧. ឈ្មោះសែម សុខវិន អាយុ២៨ឆ្នាំ ខេត្តកំពង់ស្ពឺអ្នកជួយរើឥវ៉ាន់ ៨. ឈ្មោះឈុន លឹម អាយុ២៨ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នកបើកឡានអោយជួន ឡង់ឌី និង ៩. ឈ្មោះឆាយ ក្តិប អាយុ ខេត្តកំពង់ស្ពឺជាអ្នកចាំមើលផ្លូវអោយគេធ្វើសកម្មភាព ។
ប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះមួយរូបបានបង្ហើបថា ទូកុងតឺន័រនេះ ជារបស់រោងចក្រមួយនៅភ្នំពេញ ត្រូវបានក្រុមជនសង្ស័យនាំយកមកធ្វើសកម្មភាពវះយកខោអាវដើម្បីដឹកជញ្ជូនបន្តទៅលក់ឱ្យក្រុមសង្គមងងឹត ដែលចាំទទួលទិញ ។
ប្រភពបន្តថា ក្រុមជនសង្ស័យបានវះយកខោ និងអាវចេញពីទូអស់ទៅហើយ នៅកន្លែងចាក់សំរាមក្នុងខេត្តកំពង់ស្ពឺដែលមានអ្នកយាមកាមត្រឹមត្រូវ និងបានយកឡានកុងតឺន័រមកទុកនៅបរិវេណខាងក្រៅកន្លែងធ្វើសកម្មភាព ហើយឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះណុប ឌីនោះបានយករថយន្តទួលរីសមួយគ្រឿងប្រុងដឹកជញ្ជូនចេញក៏ត្រូវបាននគរបាលក្របួចជាប់តែម្តង ។
ខោអាវទាំងនោះ មានចំនួនរាប់ម៉ឺនអាវឯណោះ បើនិយាយពីតម្លៃវិញក៏មិនតិចម៉ឺនដុល្លារដែរ ពេលនេះសមត្ថកិច្ចកំពុងតែត្រួតពិនិត្យនិងស្រាវជ្រាវរកម្ចាស់អីវ៉ាន និងទូកុងតឺន័រដើម្បីឱ្យមកទទួលយកទៅវិញ។
មានចម្ងល់ជាច្រើនលើកឡើង ព្រមជាមួយការការរិះគន់ផងដែរថា មូលហេតុដែលអស់លោកសមត្ថកិច្ចមិនអនុញ្ញាតឱ្យអ្នកការសែតចូលថតរូបភាពខោអាវ ព្រោះងាយស្រួលក្នុងការធ្វើការ ។ បើទោះជាយ៉ាងនេះក្តី មហាជនសង្សឹមថា ខោអាវទាំងនេះ នឹងមិនបាត់បង់នោះទេ ខណៈដែលក្រុមចោរមិនទាន់ដឹកចេញនៅឡើយ ។
ដោយឡែកព័ត៌មានដែលបង្ហើបប្រាប់ដោយមន្ត្រីនគរបាលដែលចូលរួមក្នុងប្រតិបត្តិការនេះប្រាប់ថាការងារនេះខាងនាកយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃជាម្ចាស់ករណីហើយប្រតិបត្តិការនេះសមត្ថកិច្ចក៏ឃាត់បានក្រុមជនសង្ស័យមួយចំនួនផងដែរដោយមននការចូលរួមពីសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺមួយរូបបានបង្ហើបអោយដឹងថា ករណីក្រុមចោរលួចវះទូរកុងតឺន័រនេះ នគរបាលក្រសួងបានឃាត់មនុស្សចំនួន១០នាក់ ដែលពាក់ពន្ធ័បញ្ជូនទៅក្រសួងមហាផ្ទៃភ្លាមៗ មិនអោយអ្នកកាសែតថតរូបឡើយខ្លាចបែកការ សូម្បីតែនគរបាលមូលដ្ឋានចង់កត់ឈ្មោះធ្វើអែកសាក៏មិនបានផង ។
តាមសមត្ថកិច្ចម្នាក់និយាយមិនបញ្ចេញឈ្មោះថា អាងតែខ្លួននៅក្រសួងចូលមកធ្វើការក្នុងដែនសមត្ថកិច្ចគេហើយ មិនចង់អោយគេចូលកត់កំណត់ហេតុទៀត សមត្ថកិច្ចខេត្តកំពង់ស្ពឺ មិនសូវសប្បាយចិត្តជាមួយនគរបាលក្រសួងមហាផ្ទៃនោះឡើយ ហាក់បីដូចជាមានអាថ៌កំបាំងអ្វីមួយ ហើយសូម្បីអ្នកកាសែត ក៏មិនអោយចូលដែរ ដោយអ្នកយាមនៅខាងមុខមានកាំភ្លើងគ្រប់ដៃនិយាយថា មេគេមិនអោយចូលទេ (អោយតែអ្នកកាសែត) ការចុះពិនិត្យរបស់នគរបាលក្រសួងមហាផ្ទៃនេះ ប្រជាពលរដ្ឋដែលចង់ដឹងរឿងបានរិះគន់ថា បើជានគរបាលល្អស្អាតស្អំ គេមិនលាក់លៀមព័ត៌មានអ្នកកាសែត និងប្រជាពលរដ្ឋនោះទេ នគរបាលក្រសួងមហាផ្ទៃធ្វើបែបនេះ សង្ស័យមានអ្វីមិនប្រក្រតីខ្លាំងណាស់ អាចនិយាយបានថា បន្លំរបាយការណ៍ប្រមូលយកឥវ៉ាន់លាក់ទុកក្នុងឡានក៏ថាបាន ប្រជាពលរដ្ឋសង្ឃឹមថា នគរបាលក្រសួងមហាផ្ទៃមិនធ្វើអោយបាត់សូម្បីតែខោអាវ១នោះទេ បើធ្វើជាអ្នកបម្រើរាស្ត្រនោះ? ៕ សេនា សក្តិ