ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យងងុយដេកបេីករថយន្តដឹកទំនិញធុនធ្ងន់ធ្លាក់ផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង បានបេីកធ្លាក់ផ្លូវខ្លួនឯង កាលពីម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥៧-១៥៨ ភូមិអូរតាហយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ឲ្យដឹងថា រថយន្តម៉ាក FUSO ពាក់ស្លាកលេខ ភំ្នពេញ 3B-3776 ខូចខាតក្បាលខាងមុខ។ អ្នកបើកបរឈ្មោះ រឹម ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពបន្តថា គ្រោះថ្នាក់នេះទំនងជាដោយសារអ្នកបើកបរងងុយដេក ធ្វេីឲ្យរថយន្តជ្រុលចង្កូត ធ្លាក់ទៅខាងស្តាំដៃ រួចបុកនឹងដើមឈេី ខណៈបេីកបរទិសដៅពីភំ្នពេញទៅខេត្តព្រះសីហនុ ។ ហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ៕ ឆ្លាម សមុទ្រ

as-1 as-2


ចែករំលែក៖