ក្រុម Niceបន្តទំរង់ល្អរបស់ខ្លួនដោយបានយកឈ្នះលើក្រុម Toulouse3-0កាលពីថ្ងៃអាទិត្យនៅបារាំង League 1 ហើយបានឈរកំពូលតារាង។
កីឡាករ Alassane Plea និង Younes Belhandaរកបានម្នាក់មួយគ្រាប់នៅតង់ទី១ហើយ កីឡាករ Jean Michael Seriរបស់កូឌីវ័ររកបានមួយគ្រាប់ទៀតនៅនាទី៦៥ហើយរក្សា៣គ្រាប់នេះរហូតដល់ចប់ ការប្រកួត។
ខ្សែការពារសញ្ជាតិប្រេស៊ីល Danteដែលជាប្រធានក្រុមNiceបាននិយាយថាជ័យជម្នះនេះ ពិតជាលើកទឹកចិត្តក្រុមរបស់គាត់ខ្លាំងណាស់មុនប៉ះក្រុមជើងខ្លាំងParis Saint-Germainនៅ ចុងសប្តាហ៍ ក្រោយ។ ក្រុមNiceកំពុងមាន៣៩ពិន្ទុលើសក្រុមលេខ២Monacoចំនួន៣ពិន្ទុ និងក្រុមលេខ៣Paris ចំនួន៤ពិន្ទុ។
កីឡាករDanteបានថ្លែងថា “ពួកយើងនឹងទៅប្រកួតជាមួយនឹងក្រុមParis Saint-Germain ដោយទំនុកចិត្តបំផុតដោយពួកយើងកំពុងតែនាំមុខពួកគេ៤ពិន្ទុ។ បើទោះបីជាពួកគេចាញ់ក្រុម Montpellier 3-0 ក៏ដោយក៏ពួកគេនៅតែជាក្រុមខ្លាំងមួយដែលយើងត្រូវត្រៀមលក្ខណៈឲ្យបានល្អបំផុត” ៕