ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងដល់ក ទៅមុខលែងរួចឈប់រថយន្តកណ្តាលផ្លូវស្វាងស្រាទើបទៅមុខទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីចេញពីផឹកស៊ីស្រវឹងជោក បើករថយន្តទៅផ្ទះលែងរួច សុខចិត្តឈប់ដេកនៅពាក់កណ្តាលផ្លូវបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ធ្នូ ខែ ធ្នូ ឆ្នាំ២០១៦ ស្ថិតនៅទល់មុខអតិតរោងមហោស្រពចេនឡា លើផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់អាយុជាង៣០ឆ្នាំ មិនដឹងថា ចេញពីផឹកស៊ីនៅកន្លែងណានោះទេ បានបើករថយន្តម៉ាក CILECA ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ2K-4534 ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈបើកមកដល់ស្តុបផ្សារដើម.គ ជិតអតិតរោងមហោស្រពចេនឡាស្រាប់តែបុរសខាងលើ បានឈប់រថយន្តនៅជាប់នឹងរបាំងថ្មពុះចែកផ្លូវ រួចហើយដេកលង់លក់យ៉ាងស្កប់ស្កល់ហាក់ដូចជាមិនខ្វល់នឹងស្ទះចរាចរណ៍ឡើយ ។

ប្រភពដដែលឲ្យដឹងទៀតថា ពេលប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវប្រទះឃើញ ដូច្នេះក៏នាំគ្នាជួយគោះទ្វាររថយន្តហៅឲ្យគាត់ក្រោក តែមួយសន្ទុះធំ ទើបគាត់ដឹងខ្លួនវិញ បានបញ្ឆេះរថយន្តបើកបន្តដំណើរទៅមុខទៀតដោយមិនបានអរគុណអ្នកយកអាសារមួយម៉ាត់ ៕ ប្រាថ្នា

______


ចែករំលែក៖