ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្ទើយធ្វើទារុណកម្មលើកុមារប្រមូលបាន វត្ថុតាងជាច្រើនទាំងនៅស្រុកខ្មែរនិងនៅវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារាអាយុ ២ឆ្នាំម្នាក់ជាកូនកម្មករចម្ការកាកាវនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយរត់គេច ខ្លួននោះរហូតមកដល់យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ហើយ។ ការចាប់ខ្លួននេះធ្វើឡើងនៅខណ្ឌលេខ៧ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការអះអាងរបស់លោកស្នងការនគរបាលខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលព្រហ្មទណ្ឌប្រទេសវៀតណាមបានចូលទៅឆែកឆេរក្នុងផ្ទះខ្ទើយ វៀតណាមដែលឆក់ក្មេងកម្ពុជាបានរក ឃើញភស្តុតាង និងឯកសារពាក់ព័ន្ធយ៉ាងច្រើនដែលខ្ទើយរូបនោះបានប្រើប្រាស់។ នៅក្នុងផ្ទះនោះសមត្ថកិច្ចបានរកឃើញដូចជាឧបករណ៍លិង្គសិប្បនិមិត្តជាច្រើន សំបុត្រ រថយន្តក្រុងចេញចូលវៀតណាម-កម្ពុជា លិខិតឆ្លងដែន និងស៊ីមកាតទូរស័ព្ទជា ច្រើនដែលមានទាំងរបស់ខ្ទើយនោះផង និងរបស់បុរសសញ្ជាតិហុល្លង់ដែលជាបក្ខពួករបស់គេ ។

បើតាមការសន្និដ្ឋានសមត្ថកិច្ចបានឲ្យ ដឹងថា ខ្ទើយរូបនោះឧស្សាហ៍ចេញចូលទឹក ដីខ្មែរណាស់ព្រោះមានសំបុត្ររថយន្តក្រុង និងត្រាក្នុងលិខិតឆ្លងដែនឡើងមួយគំនរ ហើយបើក្នុងប្រទេសវៀតណាមវិញខ្ទើយ រូបនោះតែងតែផ្លាស់ប្តូរលំនៅឋានជាញឹកញាប់ដើម្បីកុំឲ្យគេតាមដានបាន។ លើសពីនេះទៀតខ្ទើយរូបនោះតែងតែផ្លាស់ប្តូរ ស៊ីមកាតទូរស័ព្ទដើម្បីទុកទាក់ទងបក្ខពួក របស់គេ ហើយបោះចោលស៊ីមចាស់ដោយ ទិញស៊ីមថ្មីៗមកប្រើជំនួសជាញឹកញាប់ ថែមទៀតផង ។

ក្នុងកំឡុងពេលឆែកឆេរនោះសមត្ថកិច្ចក៏ចាប់បាននារីម្នាក់ផ្សេងទៀតដោយសង្ស័យ ថា នាងជាឈ្មួញដែលតែងតែយកគ្រឿងញៀនមកលក់ឲ្យខ្ទើយរូបនេះជាញឹកញាប់ បន្ទាប់ពីចាប់បានហើយក៏បញ្ជូនខ្លួននាងទៅស្នងការតែម្តងដើម្បីសាកសួរក្រែងលោ មានតម្រុយអ្វីបន្ថែមពីខ្ទើយនោះទៀត ។

មន្ត្រីនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជនភេទទី៣ដែលបានធ្វើទារុណ កម្មយ៉ាងឃោរឃៅទៅលើកុមារអាយុ២ឆ្នាំនោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung Tanh ជាជនជាតិវៀតណាម ។ ចំណែកឯក្មេងប្រុសរងគ្រោះឈ្មោះ សូ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីដែលម្តាយឪពុកជាកម្មករចាំចម្ការកាកាវ ឲ្យជនជាតិហុល្លង់ស្ថិតនៅភូមិ-ឃុំខាងលើ។

គួរបញ្ជាក់ថា កម្លាំងនគរបាលក្រសួង មហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរីនិងនគរបាលខេត្តកំពង់ ចាមបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងសកម្មរហូតតាមចាប់ខ្លួនជនសង្ស័យបាន ៣នាក់ដែលចូលរួមសមគំនិតនិងថតរូប ភាពដែលជាអំពើហិង្សានោះផងដែរ។

រហូតមកដល់ពេលនេះភេទទី៣(ខ្ទើយ) ជនជាតិវៀតណាមដែលបានធ្វើទារុណ កម្មយ៉ាងឃោរឃៅលើកុមារាអាយុ២ឆ្នាំ កូនប្រជាពលរដ្ឋខ្មែរនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញ ហើយពេលនេះស្ថិតក្រោមការ សួរនាំនៅកន្លែងនគរបាលវៀតណាមក្នុងក្រុងហូជីមិញ និងត្រូវកាត់ទោសនៅប្រទេសវៀតណាមតែម្តង។ នេះបើយោងតាម លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងកាលពី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ។

លោកឧត្តមសេនីយ៍ឯក ម៉ក ជីតូ បាន ឲ្យដឹងថា សមត្ថកិច្ចរបស់យើងបានបញ្ជូនឯកសារពាក់ព័ន្ធទៅភាគីវៀតណាមរួចហើយ រហូតពួកគេបានចាប់ខ្លួនជនសង្ស័យរូបនេះតែម្តងនៅទីក្រុងហូជីមិញ។ ប៉ុន្តែ លោកឧត្តមសេនីយ៍បញ្ជាក់ថា ជននេះនឹង ត្រូវកាត់ទោសនៅវៀតណាមដោយយោងទៅលើច្បាប់អន្តរជាតិ ។

លោកឧត្តមសេនីយ៍ឯកថ្លែងថា «យោង តាមច្បាប់អន្តរជាតិយើងមិនអាចយកមក កាត់ទោសនៅប្រទេសយើងបានទេគឺកាត់ទោសនៅវៀតណាមបើទោះបីធ្វើខុសនៅលើដីយើងក៏ដោយ។ ដូចកម្ពុជាយើងក៏មិន អាចចាប់ពលរដ្ឋយើងប្រគល់ឲ្យគេបានដែរ ទោះបីធ្វើខុសនៅប្រទេសគេគឺយើងកាត់ទោសនៅប្រទេសយើង»។ លោកបន្តថា កាត់ទោសនៅវៀតណាមនឹងមានសភាពធ្ងន់ធ្ងរណាស់ ។

ស្នងការនគរបាលខេត្តមណ្ឌលគិរីលោក ឧត្តមសេនីយ៍ត្រី តូច យ៉ុន បានឲ្យដឹងថា ជនសង្ស័យ និងបក្ខពួកជាជនជាតិហុល្លង់ ជាម្ចាស់ចម្ការកាកាវក៏អាចសង្ស័យជាប់ ពាក់ព័ន្ធនឹងអំពើពេស្យាចារដោយសារតែក្រោយពេលចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍ឆក់ លិង្គសិប្បនិមិត្ត និង ឧបករណ៍ជក់គ្រឿងញៀនផងដែរ ។

ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារកម្ពុជានេះត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែ មុនមកម្លេ៉ះនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែបែកធ្លាយនៅប៉ុន្មានថ្ងៃនេះបន្ទាប់ពីមានការបញ្ចេញវីដេអូពីសកម្មភាពប្រើអំពើ ហិង្សាទៅលើក្មេងប្រុសដ៏កម្សត់រូបនេះតាម បណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យប្រជាពល រដ្ឋខ្មែរដែលលេងហ្វេសប៊ុកចេញមកថ្កោល ទោសយ៉ាងខ្លាំង និងសុំឲ្យសមត្ថកិច្ចពាក់ ព័ន្ធតាមចាប់ជនដៃដល់រូបនេះផងដែរ។ ជា មួយគ្នានេះក៏មានអ្នកលេងហ្វេសប៊ុកសម្រក់ ទឹកភ្នែកសម្តែងការអាណិតអាសូរជាពន់ពេកដល់ក្មេងប្រុសរងគ្រោះធ្វើឲ្យមានការចែកចាយ(Share)និងមើលវីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ ។

ជនដៃដល់ឈ្មោះ ង្វៀន តាំងដុង ភេទ ប្រុស ចរិតស្រី(ខ្ទើយ) អាយុ៣៤ឆ្នាំ ជាជន ជាតិវៀតណាមបានសារភាពនៅមុខសមត្ថ កិច្ចវៀតណាមថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចសកម្មភាពមានក្នុងវីដេអូឃ្លីបដែល បង្ហោះនៅលើហ្វេសប៊ុកពិតប្រាកដមែន។ សមត្ថកិច្ចក៏បានរកឃើញវីដេអូឃ្លីបចំនួន ៤៨ទៀតនៅក្នុងទូរស័ព្ទដៃរបស់ជនដៃ ដល់។ ជនសង្ស័យបានសារភាពពីវីដេអូដែលធ្វើទារុណកម្មជាច្រើនទៀតនៅក្នុង ទូរស័ព្ទដៃ ។

ចំណែកឯកុមារា សូ សៅ និងម្ដាយ រួម ទាំងបងប្អូនត្រូវបានសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី និងមន្ត្រីអង្គការការពារ សិទ្ធិកុមារ CPU នាំមកកាន់ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគីរីធ្វើដំណើរតាម រថយន្តដើម្បីបន្តដំណើរមករាជធានីភ្នំពេញ ពិនិត្យមើលសុខភាពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងបន្តទទួលអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងសប្បុរសជនផ្សេងទៀត។ នេះបើ តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីនគរបាល ខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០១៦ ។

សម្រាប់ក្មេងប្រុសអាយុ២ឆ្នាំដែលរងទារុណកម្មពីជនដៃដល់ខ្ទើយជនជាតិវៀតណាមនោះកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៦ រូបគេបានធូរស្បើយនឹងអាចលេងបានខ្លះនិងអាចញ៉ាំបាយបានតិចៗវិញហើយ ។ នេះបើតាមលោក ខឿន សូ ត្រូវជាឪពុកបង្កើតក្មេងប្រុសរងគ្រោះឈ្មោះ សូ សៅ បានប្រាប់អ្នកកាសែត ។

លោក ខឿន សូ បញ្ជាក់ប្រាប់ទៀតថា ក្រុមគ្រួសាររបស់លោកមានចំនួន៤នាក់ កំពុងធ្វើដំណើរតែមករាជធានីភ្នំពេញជា មួយកុមាររងគ្រោះ ព្រមទាំងតំណាងអង្គ ការ CPU ដើម្បីពិនិត្យមើលសុខភាពកុមារា សូរ សៅ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ប៉ុន្តែ មិនដឹងថានឹងមកដល់ម៉ោងប៉ុន្មាននោះទេ។

លោកបន្តថា គ្រួសារលោកបានទទួលអំណោយមួយចំនួនពីសប្បុរសជន ហើយក្នុងនោះក៏ទទួលបានអំណោយពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ផង ដែរមានគ្រឿងឧបភោគដូចជា អង្ករមួយ បាវ មី ទឹកត្រី និងសម្ភារផ្សេងៗទៀតអម ដោយទឹកប្រាក់២លានរៀល ៕ ហេង សូរិយា

untitled-1


ចែករំលែក៖