ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីុម្នាក់បន្ទាប់ពីមានជម្លោះតិចតួចជាមួយប្តីក៏ ទាញកូនកាំបិតចិតបន្លែចាក់ចំក្បាលពោះជាប់ឆ្កឹង

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ស្ត្រីម្នាក់បានប៉ុនប៉ង បញ្ចប់ជីវិតប៉ុន្តែមិនបានសម្រេចនោះទេ ដោយករណីនេះសង្ស័យថា ស្ត្រីរងគ្រោះ មានវិបត្តិផ្លូវចិត្តជាមួយនឹងប្តី។

ករណីនេះបានកើតហេតុឡើងនៅវេលា ម៉ោង១១និង៤០នាទីស្ថិតនៅភូមិ-ឃុំ សំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បើតាមអ្នកភូមិបានឲ្យដឹងថាស្ត្រីរងគ្រោះប៉ុនប៉ងសម្លាប់ខ្លួនឈ្មោះ រឹម ខេម អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើត ហេតុ ។ អ្នកភូមិបានឲ្យដឹងទៀតថា ស្ត្រី រងគ្រោះជានារីម្នាក់មានអាកាប្បកិរិយា មិនសូវល្អ ចរិតរឹងរួសនិងឆេវឆាវជួនពេល ខ្លះវាយធ្វើបាបប្តីក៏មានដែរ។

អ្នកភូមិបានឲ្យដឹងទៀតថា នៅមុន ពេលកើតហេតុស្ត្រីរងគ្រោះខាងលើនេះ បានកើតមានជម្លោះជាមួយនិងប្តីយ៉ាង ស្រួចស្រាវរហូតរកទិញសាំងមកស្រោច ចាក់ដុតម៉ូតូនិងស្រោចដុងខ្លួនឯងទៀត ផង តែត្រូវអ្នកភូមិឃាត់ទាន់។ ការដែល ស្ត្រីរងគ្រោះមានចិត្តឆេវឆាវចង់សម្លាប់ ខ្លួនបែបនេះព្រោះតែអ្នកភូមិបានជម្លៀស ប្តីស្ត្រីរងគ្រោះរូបនេះចេញពីផ្ទះព្រោះតែ ស្ត្រីរងគ្រោះវាយធ្វើបាបទៅលើប្តី។ ទំនង ជាហេតុផលប្តីបាត់ពីផ្ទះនេះហើយទើបធ្វើ ឲ្យស្ត្រីរងគ្រោះមានវិបត្តិផ្លូវចិត្តខ្លាំងក៏ទាញ យកកូនកាំបិតចុងស្រួចចាក់ពោះប៉ុនប៉ង សម្លាប់ខ្លួនតែម្តង។

ដោយឡែកបើតាមប្រភពផ្សេងទៀត ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះធ្លាប់ជា អ្នកបម្រើការងារក្នុងហាងខារ៉ាអូខេមួយ នៅក្នុងក្រុង-ខេត្តស្ទឹងត្រែង និងធ្លាប់មាន បុរសម្នាក់ចាប់រំលោភថែមទៀតហើយ ក្រោយមកបុរសដែលចាប់រំលោភស្ត្រីរង គ្រោះនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូន ទៅកាត់ទោសនិងពន្ធធនាគាររួចហើយដែរ។ ក្រោយមកទៀតស្ត្រីរងគ្រោះបានទាក់ទងជាមួយនិងប្តីក្រោយរូបនេះមិនមាន អាពាហ៍ពិពាហ៍ស្របច្បាប់ទេដោយគេ ដឹងថា ជាមន្ត្រីនគរបាលម្នាក់នៅបម្រើការ ក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ចាប់តាំងពីបានទាក់ទងគ្នាមកទោះស្ត្រីរងគ្រោះនិងមន្ត្រីនគរបាលម្នាក់នេះមិនមាន កូននិងគ្នាក៏ដោយតែពួកគេតែងតែមាន ជម្លោះកើតឡើងមិនលស់ថ្ងៃដែលបង្ក ដោយស្ត្រីរងគ្រោះ។

បើតាមប្រភពពីអ្នកភូមិឲ្យដឹងដែរថា មុនថ្ងៃដែលមានហេតុការណ៍នេះកើតឡើងគេបានឃើញស្ត្រីរងគ្រោះឈ្លោះប្រកែកជាមួយនិងប្តីនៅតាមផ្លូវទីសាធារណៈតែគេពុំដឹងថា ជម្លោះនោះកើតឡើងដោយសាររឿងអ្វី ទេ ហើយក៏ស្ងប់ស្ងាត់ទៅវិញ ។ លុះមក ដល់ព្រឹកមុនពេលកើតហេតុស្ត្រីខាងលើនេះក៏ធ្វើសកម្មភាពចាក់ពោះខ្លួនឯងតែម្តងដោយគេសង្ស័យថាព្រោះតែប្តីមិនចូល ផ្ទះ។

ជុំវិញករណីនេះដែលពុំមានប្រភពណាមួយប្រាប់ឲ្យដឹងទេថា ប្តីស្ត្រីរងគ្រោះមាន ឈ្មោះ អ្វីហើយអ្នកទាំង២យកគ្នាមានឪពុក ម្តាយដឹងឮដែលឬអត់?

ពាក់ព័ន្ធករណីនេះដែលអ្នកយកព័ត៌ មាននគរវត្តនៅមិនទាន់អាចរកការបកស្រាយពីស្ត្រីរងគ្រោះឈ្មោះ រឹម ខេម បាន ទេជុំវិញការបុ៉នប៉ងសម្លាប់ខ្លួននិងប្រភព ព័ត៌មានដែលអ្នកភូមិបានលើកឡើង៕ សហការី

aee


ចែករំលែក៖