ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសជនជាតិអាមេរិកាំងម្នាក់ ដែលរអិលជើងធ្លាក់ពីលើក្បាលទូកកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅផែអណ្ដែតភ្នំពេញ ជិតនឹងផ្សាររាត្រី ហើយបានរំលងមួយថ្ងៃ ក៏បានអណ្ដែតទឹកមកនៅមាត់ទន្លេកោះពេជ្រ។
ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៥៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ត្រង់ចំណុចច្រាំងទន្លេកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សពជនរងគ្រោះមានឈ្មោះ KENKRAMRE ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើមានប្រពលរដ្ឋដែលមកលេងកំសាន្តនៅកោះពេជ្រ បានប្រទះឃើញសពអណ្ដែតទឹកនៅក្បែរច្រាំងទន្លេកោះពេជ្រ ហើយផ្អើលនាំគ្នាមករោមមើល បង្កអោយមានការភ្ញាក់ផ្អើល ភ្លាមៗសន្តិសុខដែលនៅយាមកោះពេជ្រឃើញប្រជាពលរដ្ឋនាំគ្នារោមច្រើនពេកបានមកបិតភ្លើងអំពួលដើម្បីកុំអោយប្រជាពលរដ្ឋមើល ។
ក្រោយកើតហេតុសាចញាតិសពបានមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុហើយបានលើកសពឡើងមកលើទូក យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ